មូលហេតុ​នៃ​ការ​ភ្លេចភ្លាំង​រយៈពេល​ខ្លី​និង​ដំណោះស្រាយ​

18-11-2019 7:18 pm 209

​ការ​ភ្លេចភ្លាំង​រយៈពេល​ខ្លី ជាការ​ភ្លេច​នូវ​អ្វីៗ​ដែល​ពួកគេ​បានឃើញ បាន​ស្តាប់លឺ ឬក៏​បានធ្វើ​ក្នុងពេល​ថ្មីៗ​។ នៅពេលដែល​ខួរក្បាល​របស់​អ្នក​ដំណើរការ និង​រក្សាទុក​ព័ត៌មាន​តូចៗ ដែល​វា​ទើបតែ​ទទួលបាន ត្រូវបាន​គេ​ហៅថា ជា​ការចងចាំ​រយៈពេល​ខ្លី​។ ការបាត់បង់​ការចង​ចាំ​រយៈពេល​ខ្លី​ពិតជា​ជៀស​មិន​រួច​ទេ នៅពេលដែល​ឈានចូល​ដល់​វ័យ​ចំណាស់ តែ​សម្រាប់​អ្នក​ដែល​មិនទាន់​ចូលដល់​វ័យ​នោះ​ផង ក៏​ជួបប្រទះ​ការ​ភ្លេចភ្លាំង​រយៈពេល​ខ្លី​ទៅហើយ អាច​បណ្តាលមកពី ៖

-​ស្ត្រេ​ស 

-​ការប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន 

-​បញ្ហា​ផ្លូវចិត្ត ដូចជា​ការ​ថប់​បារម្ភ​ឬ​ការធ្លាក់​ទឹកចិត្ត​

-​មាន​បញ្ហា​ខួរក្បាល ដូចជា​ជំងឺ​រលាក​ខួរក្បាល​

-​ការ​រងរបួស​ក្បាល ដោយសារតែ​ការ​ដួល ឬ​ប៉ះទង្គិច​ដោយ​មូលហេតុ​ផ្សេងៗ​

-​ការ​ហូរឈាម​ឬ​ការ​កកឈាម​ក្នុង​ខួរក្បាល​

-​ដុំ​សាច់​ក្នុង​ខួរក្បាល​

-​អាយុ​កាន់តែច្រើន​

​ករណី​នៃ​ការបាត់​ការចងចាំ​រយៈពេល​ខ្លី​ខ្លះ អាច​ដោះស្រាយបាន​ដោយ​ខ្លួនឯង ដោយ​ការ​ទទួលទាន​ឱសថ​មួយចំនួន តួយ៉ាង​ដូចជា​ម្ស៉ៅ​រមៀត​និង​ទឹកដោះគោក្តៅ​។ យក​ម្ស៉ៅ​រមៀត​មួយ​ស្លាបព្រា ដាក់​ក្នុង​ទឹកដោះគោក្តៅ​មួយ​កែវ ហើយ​កូរ​វាយ​ឲ្យ​រលាយ​ចូលគ្នា រួច​ក្រេប​ម្តង​បន្តិចៗ​។ អមដោយ​ការ​ទទួលទាន​ឱសថ​ធម្មជាតិ​មួយ​មុខ​នេះ រៀងរាល់​មុនពេល​ចូល​គេង​ហើយ​នោះ អ្នក​ត្រូវ​គេង​ឲ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ លេងល្បែង​ណា​ដែល​ជំនួយ​ដល់​ខួរក្បាល និង​ធ្វើ​កាលវិភាគ​ការងារ​ដែល​ត្រូវធ្វើ​ប្រចាំថ្ងៃ​ជាដើម​។​

យ៉ាងណាក៏ដោយ​ប្រសិនបើ​ការ​ភ្លេចភ្លាំង​នោះ ធ្វើឲ្យ​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកខ្លាំង គួរ​ស្វែងរក​ដំណោះស្រាយ​តាមបែប​វិជ្ជសាស្ត្រ ដោយ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ ស្វែងរក​មូលហេតុ​ឲ្យ​ច្បាស់លាស់​៕

ព័ត៌មានផ្សេងទៀត