ប៉េងប៉ោះ​និង​ទឹកឃ្មុំ រូបមន្ត​បង្រួម​រន្ធ​ញើស​ធំៗ​

18-11-2019 7:06 pm 211

​ក្រៅពី​មុន ជាំ ស្បែក​មុខ​មាន​បញ្ហា​មួយចំនួនទៀត​ដូចជា រន្ធ​ញើស​ធំៗ​ជាដើម​។ ប្រហោង​រន្ធ​ញើស​រីក​ធំ ធ្វើឲ្យ​ផ្ទៃ​មុខមិន​ម៉ដ្ឋ​រលោង​ទេ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​ជ្រើសរើស​ប៉េងប៉ោះ​និង​ទឹកឃ្មុំ មក​លាយ​បញ្ចូល​គ្នា​។ យក​ប៉េងប៉ោះ​ទំហំ​តូច​ល្មម ចិត​យកតែ​សាច់ ដាក់​ច្របល់​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ហើយ​នៅពេលដែល​ប៉េងប៉ោះ​និង​ទឹកឃ្មុំ​រលាយ​ចូលគ្នា​ហើយ យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​ឲ្យ​ស្ងួត​ពី​១០​ទៅ​១២​នាទី ចាំ​លាងជម្រះ​ចេញ​។ មាន​ការណែនាំ ឲ្យ​អនុវត្ត​រូបមន្ត​នេះ​ម្តង​រៀងរាល់ថ្ងៃ​។ អាស៊ីត​ធម្មជាតិ ដែលមាន​នៅក្នុង​ប៉េងប៉ោះ ជួយ​ធ្វើឲ្យ​ប្រេង​ធម្មជាតិ​របស់​ស្បែក​មុខ មាន​តុល្យភាព​និង​រឹតបន្តឹង​រន្ធ​ញើស​ធំ​៕

ព័ត៌មានផ្សេងទៀត