ឆ្នាំ​២០៥០​​ទីក្រុង​ឡុង​ដ៍​​ចង់​ប្រែខ្លួន​​ជា​ទីក្រុង​​ធម្មជាតិ​​ធំជាងគេ​​បំផុត​​ក្នុង​លោក​

18-11-2019 5:46 pm 161
ទិដ្ឋភាព​​នៅក្នុង​ទីក្រុងឡុងដ៍​​ប្រទេស​អង់គ្លេស

​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​នឹង​ក្លាយជា​ទីក្រុង ដែលមាន​សួនឧទ្យាន​ធម្មជាតិ​ធំជាងគេ​បំផុត​ក្នុង​លោក ដើម្បី​គាំទ្រ​ដល់​ការថែរក្សា​សុខភាព​។ សួន​ឧស្យាន​ធំៗ​នឹងត្រូវ​កសាងឡើង​បន្ថែមទៀត សម្រាប់ឲ្យ​ប្រជាជន​លំហែកាយ និង​អាច​អង្គុយ​សន្ទនា​គ្នា​បាន​យ៉ាង​ស្រស់ស្រាយ​ជាមួយ​ធម្មជាតិ ហើយក៏​អាចជួយ​ដល់​សុខភាព​បាន​ច្រើន​ទៀតផង​។ 

​ដើម្បី​ឈានដល់​គោលដៅ​ក្លាយជា​ទីក្រុង​បៃតង​ធំ​បំផុតក្នុង​លោក​នៅ​ឆ្នាំ​២០៥០ ដែល​មានលំហ​ពណ៌​បៃតង​៥០​ភាគរយ​នៅក្នុងក្រុង​ អាជ្ញាធរ​ទីក្រុង​ឡុង​ដ៍​កំពុង​ស្នើសុំ​ឲ្យ​ប្រជាជន​បង្វែរ​ទីតាំង​ចន្លោះប្រហោង ទៅជា​ទីតាំង​មាន​ពណ៌​បៃតង តាមរយៈ​ការដាំ​ស្មៅ​ឬ​ដើមឈើ​នៅតាម​សួនច្បារ​ដែល​ទំនេរ​។ ថវិកា​ចំនួន​១២​លាន​អឺរ៉ូ​ដែល​ទទួលបាន​ពី​សាលាក្រុង នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​ធ្វើឲ្យ​ទីក្រុង​ឡុងដ៍ ក្លាយជា​ទី​ក្រុងមាន​សួនឧទ្យាន​ធម្មជាតិ​ធំ​បំផុត​ក្នុង​លោក​៕

ព័ត៌មានផ្សេងទៀត