ចិន​បញ្ជូន​​នាវា​​ផ្ទុក​យន្ដហោះ​​ចម្បាំង​​ចូល​ច្រក​​សមុទ្រ​តៃវ៉ាន់​

18-11-2019 3:34 pm 268
រូបភាព​​នាវា​ផ្ទុក​យន្ដហោះ​ច​ម្បាំងចិន

ប្រទេស​ចិន​បានបញ្ជាក់​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ថា នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ដែល​ផលិត​ដោយ​ខ្លួនឯង​ដំបូង​គេ បាន​ធ្វើដំណើរ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ក្នុង​ប្រតិ​ប​ត្ដិ​ការហ្វឹកហាត់​និង​សាកល្បង​សមត្ថភាព​។ នាវា​នោះ​នៅ​មិនទាន់​បញ្ជាក់​ឈ្មោះ​ទេ ប៉ុន្ដែ​វា​ជានា​វាទី​ពីរ​ដែល​ត្រូវ​ដាក់បញ្ចូល​ក្នុង​វិស័យ​យោធា​របស់​ចិន និង​អាច​បង្កើន​ឥទ្ធិពល​ដល់​កងទ័ពជើងទឹក​ចិន​ផងដែរ ស្របពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​កោះ​តៃវ៉ាន់ ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​ជុំវិញ​ការទាមទារ​កាន់កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​។​

​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ដែល​ដាក់ឲ្យ​ដំណើរការក្នុង​ឆ្នាំ​២០១៧ បាន​ធ្វើដំណើរ​ឆ្លងកាត់​ដែនទឹក​កាលពី​ថ្ងៃអាទិត្យ​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ចិន​។ អ្នកនាំពាក្យ​បន្ដថា នេះ​ជា​ការធ្វើ​ប្រតិ​បត្ដិការធ​ម្ម​តាប៉ុណ្ណោះ គ្មាន​គោលដៅ​វាយប្រហារ​លើ​ភាគី​ណាមួយ​ទេ ហើយក៏​គ្មាន​បំណង​នឹងធ្វើ​អ្វី​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​ដែរ​។ ជារួម​វា​ជា​ការហ្វឹកហាត់​និង​ការ​ធ្វើតេស្ដ​សមត្ថភាព​ជា​ធម្មតា​។ យ៉ាងណាក៏ដោយ​សម្រាប់​តៃវ៉ាន់​មិនដែល​សប្បាយចិត្ដ​ទេ នៅពេល​ចិន​បញ្ជូន​នាវា​ចូល​ដែនទឹក​របស់ខ្លួន​ម្ដងៗ​។ តៃវ៉ាន់​ចោទថា​ចិន​ចង់បង្ហាញ​សាច់ដុំ​យោធា​ដាក់ខ្លួន ក្នុងន័យ​ចង់​ក្ដោ​បក្ដា​ប់កោះ​តៃវ៉ាន់​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត