កីឡាករ​ប៉េតង់​ជាង​៤០​ប្រទេស មក​ប្រកួត​ជើងឯក​ពិភពលោក​នៅ​កម្ពុជា​ថ្ងៃស្អែក​

18-11-2019 10:21 am 134

គណៈប្រតិភូ និង​ក្រុម​កីឡាករ​-​កីឡា​ការិនី មកពី​ប្រទេស​ជាង​៤០​ជុំវិញ​ពិភពលោក ចាប់ផ្តើម​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​បណ្តើរៗ​ហើយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។ ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន​និង​ស្ដ្រី លើក​ទី​១៧ នៅ​កម្ពុជា គ្រោង​រៀបចំ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​អត្ត​ពលិក​សរុប ៤៩​ប្រទេស​ចូលរួម រាប់ទាំង​ប្រទេស​កម្ពុជា​ផង ស្មើនឹង ៤៤៩​នាក់​។​

​សូមបញ្ជាក់​ជូន​ដែរថា នេះ​ជា​លើកទីមួយ​ហើយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃការប្រកួតជើងឯក​ប៉េតង់​ពិភពលោក​យុវជន និង​ស្ដ្រី ឆ្នាំ​២០១៩​។ ក្រៅពី​វិស័យ​កីឡា នេះ​ក៏​ជា​ឱកាសល្អ ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  កីឡាប៉េតង់

ព័ត៌មានផ្សេងទៀត