ក្រសួង​កសិកម្ម​បង្កើត​ក្រុម​ការងារ​ផ្តល់​សេវា​ព័ត៌មាន​បច្ចេកទេស​ដល់​កសិករ​និង​អតិថិជន​

17-11-2019 3:20 pm 154

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ផ្តល់​សេវា​ព័ត៌មាន​បច្ចេកទេស​កសិកម្មដ​ល់​កសិករ និង​អតិថិជន ដែល​មាន​ក្រុមការងារ​ផ្តល់​សេវា ចំនួន​២១​នាក់​។​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​កសិកម្ម ។​

​នៅក្នុង​សេចក្តីសម្រេច​នោះ ក្រ​សួ​កសិកម្ម ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមការងារ​ដែល​បាន​បង្កើតឡើង​នេះ មាន​ភារកិច្ច​ដូចតទៅ​៖

-​សម្របសម្រួល និង​ឆ្លើយឆ្លង​ជា​ផ្លូវការ​ជាមួយ​កសិករ និង​អតិថិជន​អំពី​ព័ត៌មាន​កសិកម្ម​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកទេស​នីមួយៗ​

-​ឆ្លើយតប និង​រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម ឬ​ចម្ងល់​របស់​កសិករ និង​អតិថិជន​ពាក់ព័ន្ធ​នឹង​ការងារ​កសិកម្ម​ឲ្យបាន​ទាន់​ពេលវេលា​

-​មន្ត្រី​សម្របសម្រួល គឺ​ត្រូវ​រក្សាទុក​សារ​សម្លេង​របស់​កសិក​រ និង​អតិថិជន​ដែល​បាន​ទូរស័ព្ទ​ចូល និង​ភ្ជាប់​ទំនាក់ទំនង​ទៅលើ​មន្ត្រី​បច្ចេកទេស​ដើម្បី​ឆ្លើយតប និង​ធ្វើ​ការទំនាក់ទំនង​ផ្ទាល់​ជាមួយ​ប្រធាន​អង្គភាព​សាមី ដើម្បី​រក​ដំណោះស្រាយ នៅពេល​មន្ត្រី​បច្ចេកទេស​អាក់ខាន មិន​អាច​ឆ្លើយតប​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​

-​មន្ត្រី​បច្ចេកទេស គឺ​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការឆ្លើយតប​រាល់​បញ្ហា ឬ​ចម្ងល់​នានា​របស់​កសិករ និង​អតិថិជន និង​ធ្វើ​ការឆ្លើយតប​វិញ​ភ្លាមៗ​ដោយ​មិនឲ្យ​លើស​រយៈពេល​ពីរ​ថ្ងៃ ក៏ដូចជា​តាមដាន​ពី​ការវិវត្តន៍ ជា​សាកល​នៃ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ កត្តា​ជំងឺ​នានា និង​ផល​ប៉ះពាល់​មក​លើ​វិស័យ​កសិកម្ម ដើម្បី​ងាយស្រួល​ក្នុង​ការឆ្លើយតប ក៏ដូចជា​ចូលរួម​សហការ​ផ្តល់​ឯកសារ​បច្ចេកទេស​កសិកម្ម​ថ្មីៗ​មក​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ដាក់ចូល​ក្នុង​គេហទំព័រ​ផ្សព្វផ្សាយ​កសិកម្ម​កម្ពុជា​(WWW.Khmeragri.info) និង​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​ប្រយោជន៍​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​៕

 ពាក្យគន្លឹះ  ក្រសួងកសិកម្ម

ព័ត៌មានផ្សេងទៀត