នារីៗមួយចំនួន យកចិត្តទុកដាក់ថែរក្សាស្បែកមុខ ដៃជើង ប៉ុន្តែបែរជាភ្លេចថែទាំចំណុចពិសេសផ្សេងទៀតលើរាងកាយ ដូចជាសុដន់ជាដើម។ សុដន់ក៏ត្រូវការការថែទាំ តាមរយៈលាបក្រែមផ្តល់សំណើមទាំងយប់ទាំងថ្ងៃ ដូចស្បែកមុខដែរ ដោយសារតែស្បែកត្រង់នោះស្តើង ងាយជ្រីវជ្រួញ ហើយវិវត្តទៅជាការយារធ្លាក់។ ដូច្នេះ នារីៗគួរលាបពពួកប្រេងធម្មជាតិ ដូចជាប្រេងដូង ប្រេងអូលីវ ឬអាចលាបឡេវ៉ាសាលីនក៏បាន។ ពេលយប់ គួរយកប្រេងធម្មជាតិទាំងនោះ ម៉ាស្សាជារង្វង់ថ្នមៗ រយៈពេល១៥ទៅ៣០នាទី ដើម្បីឲ្យទំហំសុដន់ធំ។ សម្រាប់ពេលថ្ងៃ ក៏គួរលាបប្រេងធម្មជាតិនោះ មុនចេញទៅខាងក្រៅ ដូចដែលអ្នកថែក្សាផ្ទៃមុខអ៊ីចឹងដែរ។ ធ្វើបែបនេះ នឹងជួយរក្សាសុដន់ឲ្យនៅក្មេងនិងស្រស់ស្អាត៕