ទារក​បៅ​ទឹកដោះ​ម្តាយ​មាន​ភាព​វ័យឆ្លាត​និង​ការចងចាំ​ល្អ​

16-11-2019 5:24 pm 235

​ដូចដែល​អ្នកដឹង​ហើយ​ថា ទឹកដោះ​ម្តាយ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ទារក​។ យោងតាម​ការសិក្សា​បាន​បង្ហាញថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​កាន់តែច្រើន ជាពិសេស​ក្នុង​រយៈពេល ២៨ ថ្ងៃ បន្ទាប់ពី​កើត ផ្តល់​ភាព​វិជ្ជមាន​ខ្ពស់ ទៅលើ​ការលូតលាស់​និង​ការអភិវឌ្ឍ​ខួរក្បាល ដែល​បង្កើន​សមត្ថភាព​នៃ​ការយល់ដឹង និង​បង្កើន​ភាព​វៃឆ្លាត​របស់​ពួកគេ​។ ទឹកដោះ​ម្តាយ​ជួយ​ទារក​ឡើង​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ ហើយ​ក្រោយ​មកវា​ការពារ​ការ​ធាត់​ចំពោះ​កុមារ​វិញ​។ ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ មាន​ការថយចុះ​ហានិភ័យ​ដល់​ទៅ ៣០ ភាគរយ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​ធាត់​។ លើសពីនេះ ទឹកដោះ​ម្តាយ​ជួយ​ការពារ​ទារក​ពី​ការឆ្លង​មេរោគ​មួយចំនួន​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាពទឹកដោះម្តាយ

ព័ត៌មានផ្សេងទៀត