លោកហ៊ុន សែន៖ មិនទាន់កាន់អំណាចផង អតីតបក្សប្រឆាំងមានបក្សពួកនិយមទៅហើយ

16-11-2019 10:16 am 1218

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបែបចំអកថា មិនទាន់បានកាន់អំណាចផង ផ្ទៃក្នុងអតីតបក្សប្រឆាំង ដែលដឹកនាំដោយលោកសម រង្ស៊ី កាលពីអាណត្តិទី៥ នៃរដ្ឋសភាកន្លងទៅ មានបក្សពួកនិយមបាត់ទៅហើយ ដោយលោកសម រង្ស៊ីខ្លួនឯងជាសមាជិកសភាហើយប្រពន្ធរបស់ខ្លួន ក៏ជាសមាជិកសភាដែរ។

លោកហ៊ុន សែន បានថ្លែងចំអកទៀតថា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សប្រឆាំងមួយរូប កាលពីអាណត្តិទី៥នៃរដ្ឋសភាកន្លងទៅ ខ្លួនឯងជាសមាជិកសភា និងប្រពន្ធ២នាក់របស់ខ្លួន ក៏ជាសមាជិកសភាដែរ។ ការថ្លែងរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនដូចនេះ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ៕ 

ព័ត៌មានផ្សេងទៀត