លោកហ៊ុនសែនផ្ដាំទៅលោកសមរង្ស៊ីថា កុំនិយាយពីសម្ពាធអន្តរជាតិ

16-11-2019 9:43 am 1540

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ដាំទៅលោកសម រង្ស៊ី អតីតមេបក្សប្រឆាំងថា កុំនិយាយពីសម្ពាធអន្តរជាតិ ទាក់ទងនឹងការសម្រួល ដល់សកម្មជនអតីតបក្សប្រឆាំងមួយចំនួនឲ្យនៅក្រៅឃុំ និងមួយចំនួនទៀតអនុ ញ្ញាតឲ្យវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ ដែលនេះមិនមែនជាសម្ពាធអន្តរជាតិនោះឡើយ។

ការផ្ដាំនេះបន្ទាប់ពីលោកសម រង្ស៊ី បាននិយាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា សម្ពាធអន្តរជាតិធ្វើឲ្យមានការសម្រួល ដល់សកម្មជនអតីតបក្សប្រឆាំង និងការកែប្រែលក្ខខណ្ឌមួយចំនួន ទៅលើលោកកឹម សុខា អតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ លោកហ៊ុន សែន បានថ្លែងថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬលក្ខខណ្ឌណាមួយនោះទេ ហើយកុំនិយាយពី​សម្ពាធអន្តរជាតិ ដែលការថ្លែងនេះចង់សំដៅទៅលើលោកសម រង្ស៊ី ដែលបាននិយាយអំពីសម្ពាធរបស់អន្តរជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា៕ 

ព័ត៌មានផ្សេងទៀត