ការថែទាំ​បបូរមាត់​នា​រដូវ​ធ្លាក់​ខ្យល់​

15-11-2019 7:02 pm 231

​ស្បែក​ជុំវិញ​បបូរមាត់​ស្តើង ងាយ​រងគ្រោះ នៅពេលដែល​ឆ្លងកាត់ បរិយាកាស​ប្រែប្រួល ជាពិសេស​រដូវរងារ ធ្លាក់​ខ្យល់​បែបនេះ​។ ដូច្នេះ ទាមទារ​ឲ្យ​យកចិត្តទុកដាក់ ថែរក្សា ដើម្បីឲ្យប​បូរ​មាត់មាន​សុខភាព​ល្អ និង​មិន​ខ្មៅ​ស្រអាប់​។ វិធី​ងាយៗ អ្នក​គ្រាន់តែ​យក​ទឹកឃ្មុំ លាប​លើ​បបូរមាត់​មុនពេល​ចូល​គេង ហើយ​រក្សាទុក​មួយ​យប់​។ លុះ​ព្រឹក​ឡើង យក​ទឹកឃ្មុំ​លាយ​ជាមួយ​អំបិល ហើយ​យកមក​ម៉ាស្សា​លើ​បបូរមាត់ ដើម្បី​យក​កោសិកា​ងាប់​ចេញ​។ នារីៗ គួរតែ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់​មុនពេល​ចូល​គេង ឲ្យបាន​ទៀងទាត់​រៀងរាល់​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម៉ាស្សា​បបូរមាត់​ឲ្យបាន​ទៀងទាត់ រៀងរាល់​២​ដង​ក្នុង​មួយ​សប្តាហ៍​។ អនុវត្តតាម​រូបមន្ត​នេះ​ឲ្យបាន​ខ្ជាប់ខ្ជួន នោះ​បបូរមាត់​របស់​អ្នកនឹង​លែង​ប្រេះ ហើយ​ថែមទាំង​មាន​ពណ៌​ផ្កាឈូក ក្រហម​ព្រឿងៗ តាមបែប​ធម្មជាតិ​៕

 ពាក្យគន្លឹះ  សម្រស់បបូរមាត់

ព័ត៌មានផ្សេងទៀត