ក្រៅពី​អាហារ​សមុទ្រ​ឆៅ មាន​អាហារ​ផ្សេងទៀត​ដែល​ស្ត្រី​ពរ​ពោះ​ចៀសវាង​ទទួលទាន​

15-11-2019 6:27 pm 293

​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​បរិភោគ​អាហារ​សមុទ្រ​ឆៅ មាន​ងាវ អយ​ស្ទ័រ និង​ត្រី​សមុទ្រ​ផ្សេងៗ ព្រោះ​អាហារ​ទាំងនេះ មាន​ផ្ទុក​ជាតិ​បា​រ៉​ត ដែលមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​។ ក្រៅពី​អាហារ​សមុទ្រ​ឆៅ នៅមាន​សាច់​ឆៅ និង​ត្រី​ឆៅ និង​ស៊ុត​ចម្អិន​ស្ទើរ​ឆ្អិន ព្រោះ​ពួកវា​អាចមាន​ផ្ទុក​បាក់តេរី​អាក្រក់​។ បន្ថែម​លើ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន បន្លែ​ឆៅ អាហារ​Fast Food ផឹកស្រា និង​ជក់បារី​ជាដើម​។​

​ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​មួយ​ដ៏​អស្ចារ្យ​បំផុត​នៃ​ជីវិត​របស់​ស្ត្រី​។ ដូច្នេះ ស្ត្រី​គួរ​យកចិត្តទុកដាក់​មើលថែ​ខ្លួនឲ្យបាន​ល្អ​។ ក្រៅពី​តម​អាហារ​ខាងលើ ចន្លោះពេល​នេះ​ស្ត្រី​គួរ​សម្រាក រក្សា​អារម្មណ៍ឲ្យ​ស្ងប់​នឹងនរ វា​នឹង​ជួយ​អ្នកឲ្យមាន​សុខភាព​ល្អ ទាំង​ម្តាយ​និង​កូន ធ្វើឲ្យ​ការ​សម្រាលកូន​មាន​ភាពងា​យ​ស្រួល​៕

ព័ត៌មានផ្សេងទៀត