Huawei​បញ្ចេញ​​ស្មា​ត​ហ្វូន​​មាន​​កាមេរ៉ា​៥​គ្រាប់​​លក់​នៅ​​ជប៉ុន​​ចុងខែ​នេះ​

15-11-2019 5:47 pm 487
ទូរស័ព្ទស្មាតហ្វូនកាមេរ៉ា៥គ្រាប់របស់ក្រុមហ៊ុន​Huawei

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Huawei  បាន​បញ្ចេញ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​ជាមួយនឹង​មុខងារ​កាមេរ៉ា​កាន់តែ​ប្រសើរ ដើម្បី​ដាក់លក់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ចុងខែ​នេះ​។ ទូរស័ព្ទ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​មាន​បំពាក់​កាមេរ៉ា​៥​គ្រាប់ ជាមួយនឹង​សមត្ថភាព​ថតរូប​កម្រិត​ខ្ពស់​។ ចំណែក​ថ្ម​វិញ​សាក​តែ​៣០​នាទី​បាន​៥០​ភាគរយ​។ ទូរស័ព្ទ​នេះ​នឹង​មានតម្លៃ​មធ្យម​ក្នុង​ទីផ្សារ គឺ​ប្រហែល​៥០០​ដុល្លារ​មុន​បង់ពន្ធ​។ ក្រុមហ៊ុន Huawei​បាន​បញ្ជាក់ថា ចង់​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​នៅ​ជប៉ុន ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ផលិតផល​ក្រុមហ៊ុន Huawei៕

ព័ត៌មានផ្សេងទៀត