សម្ព័ន្ធមេត្រី​កឹម សុខា ​និង​សម រង្ស៊ី ​នឹង​បែកបាក់​ទេ​?​ ហើយ​អ្នកណា​​វេច​បង្វិច​​ចេញ​មុន​?​

15-11-2019 3:55 pm 1503

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​គិន ភា មើលឃើញថា សម្ព័ន្ធភាព​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា នឹង​មិនអាច​វេញ​ត្របាញ់​ចូលគ្នា​ជា​ធ្លុង​មួយ​បាន​ទៀត​ទេ ពីព្រោះ​លោក​មើលឃើញថា មេដឹកនាំ​នយោបាយ​ទាំងពីរ មាន​ចរិត​នយោបាយ​ខុសគ្នា​តាំងពី​ដើមទី​មកម្ល៉េះ​។ លោក​ថា ការ​រួមគ្នា​លើក​មុន ដោយសារ​កាលៈទេសៈ​ចាប់​បង្ខំ​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​សំណួរ​សួរថា រវាង​លោក​កឹម សុខា និង​លោក​សម រង្ស៊ី តើ​អ្នកណា​ជា​អ្នក​វេច​បង្វិច​ដើរចេញ​មុន ខណៈ​កន្លងមក ក្រុម​ទាំងពីរ​នៅ​មើលបំណាំ​គ្នា​ទៅវិញទៅមក​? លោក​គិន ភា យល់ថា ក្រុម​លោក​កឹម សុខា អាចជា​អ្នក​ប្រកាស​ដើរចេញ​មុន ហើយ​ក្រុម​លោក​សម រង្ស៊ី អាច​នឹង​វាយប្រហារ​ក្រុម​លោក​កឹម សុខា ថា​ជា​ក្រុម​ក្បត់​ឆន្ទៈ​សង្គ្រោះ​ជាតិ ....

​ចង់​ជ្រាប​កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​ពី​លោក​គិន ភា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត