ស្ត្រេ​ស​ខ្លាំងពេក​អាចធ្វើឲ្យ​កន្តឿ​ខួរក្បាល​

14-11-2019 7:58 pm 201

​នៅពេលដែល​កម្រិត​ស្ត្រេ​ស​កើនឡើង​ហួសប្រមាណ ដូចជា​នៅពេលដែល​អ្នកធ្វើការ​ច្រើនពេក ឬ​ឆ្លងកាត់​បញ្ហា​ពិបាក​ក្នុង​ជីវិត​ច្រើន វា​ពិតជា​អាច​ផ្លាស់ប្តូរ​ខួរក្បាល​របស់​អ្នក​។ ភាព​តានតឹង​តែងតែ​អាច​បណ្តាលឲ្យ​ឈឺក្បាល​, ឈឺ​ក្រពះ​, លើសឈាម​, ឈឺទ្រូង​និង​គេង​មិន​លក់​ជាដើម​។ យោងទៅតាម​ការសិក្សា​មួយ​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ហាញថា អ្នក​ដែលមាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ ការចងចាំ​ក៏​ថយចុះ ហើយ​ខួរក្បាល​របស់​ពួកគេ​រួម​តូច ជាង​អ្នក​ដែលមាន​កម្រិត​ស្ត្រេ​សទាប​។ 

​ការ​កន្តឿ​ខួរក្បាល ធ្វើឲ្យប៉ះពាល់​ដល់​ផ្នែក​នៃ​ខួរក្បាល​ដែល​ទទួលខុសត្រូវ ចំពោះ​ការចងចាំ​និង​ការរៀនសូត្រ​។ ដូច្នេះ អ្នក​ដែល​គ្របដណ្តប​ដោយ​ភាព​តានតឹង​រ៉ាំរ៉ៃ ងាយ​នឹងមាន​ការចងចាំ​ខ្សោយ ហើយ​ពិបាក​ក្នុង​ការរៀនសូត្រ​អ្វីដែល​ថ្មី​។ ផលប៉ះពាល់​ទាំងនេះ អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​វង្វេងវង្វាន់​ពី ១០ ទៅ ២០ ឆ្នាំក្រោយ ហើយ​វា​ក៏​អាច​នាំឲ្យមាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ង​រដូច ជា​ការធ្លាក់​ទឹកចិត្ត​។​

​ដើម្បី​ដោះស្រាយ​ប​ញ្ហ​នេះ មាន​ការណែនាំ​ឲ្យធ្វើ​លំ​ហាត់ប្រាណ​។ ការធ្វើ​លំ​ហាត់ប្រាណ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់ អាចជួយ​បង្កើន​មុខងារ​នៃ​ការចងចាំ និង​ថែរក្សា​សុខភាព​ខួរក្បាល​នៅពេល​អ្នក​កាន់តែ​ចាស់​។ ការធ្វើ​លំ​ហាត់ប្រាណ​នឹង​បញ្ចេញ​អរ​ម៉ូ​ន endorphins ដែលជា​សារ​ធាតុគីមី ដែល​ផ្តល់ឲ្យ​អ្នក​នូវ​អារម្មណ៍​វិជ្ជមាន​នៅក្នុង​រាងកាយ​។ បន្ថែម​ពីនេះ អ្នក​ត្រូវ​គេង​ឲ្យបាន​គ្រប់គ្រាន់​។ ចន្លោះពេល​គេង​លក់ រាងកាយ​នឹង​ជួសជុល​អ្វីៗ​ដែល​សឹករិចរឹល​។ ប្រសិនបើ​អ្នក​ខកខាន​មិនបាន​គេង​គ្រប់គ្រាន់​ញឹកញាប់ ហានិភ័យ​សុខភាព​របស់​អ្នកនឹង​កើនឡើង ហើយ​បញ្ហា​នេះ​អាច​នាំឲ្យ​មានភាព​តានតឹង​។ 

​ក្រៅពីនោះ អ្នក​គួរ​គ្រប់គ្រង​ចំណីអាហារ​ដែល​ត្រូវ​ទទួលទាន​។ ទទួលទាន​អាហារ​ដែលមាន​សុខភាព​ល្អ​ឲ្យបាន​ទៀងទាត់ ហើយ​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ក៏​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​បានដែរ​។ អំឡុងពេល​ស្ត្រេ​ស គួរ​នៅក្បែរ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត និង​ឆ្លៀត​ពេលខ្លះ នៅ​ឲ្យ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​៕

 ពាក្យគន្លឹះ  សុខភាពកន្តឿខួរក្បាល

ព័ត៌មានផ្សេងទៀត