អ្នកវិភាគ​៖​​នយោបាយ​មុំ​៣​​គឺល្អ ​ប៉ុន្តែ​ការ​បែក​គ្នា ​សម រង្ស៊ី ​កឹម សុខា ​អាចបង្កើត​ជា​​មុំ​៣​បាន​ឬទេ​?​

14-11-2019 5:14 pm 2686

​អ្នកវិភាគ និង​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី មើលឃើញថា បើ​វិថី​នយោបាយ​នៅ​កម្ពុជា នៅតែ​ទៅមុខ ទៅក្រោយ មិន​រួច លើ​គន្លង​ចាស់ ម្តង​បង្កើត​ស្ថានការណ៍​តឹងតែង រួច​ធ្វើជា​បន្ធូរ​ស្ថានការណ៍​....​ដដែល ជា​ដដែល បែបនេះ ប្រជាធិបតេយ្យ​កម្ពុជា ពិតជា​មិនអាច​ងើបមុខ​រួច​ឡើយ​។​

​ខណៈដែល​ស្ថានភាព​នៃ​មេដឹកនាំ​នយោបាយ​ក្រុមប្រឆាំង​ពីររូប គឺ​លោក​កឹម សុខា និង​លោក​សម រង្ស៊ី ត្រូវបាន​គេ​មើលឃើញថា ទំនង​មិនអាច​វេញ​ចូលគ្នា​ជា​ធ្លុង​មួយ ជា​បន្តទៀត​បាន មជ្ឈដ្ឋាន​អ្នកតាមដាន​ខ្លះ ប្រមើល​ឃើញថា វិថី​នយោបាយ​នៅ​កម្ពុជា អាច​នឹងមាន​មុំ​៣ ក្នុង​រដ្ឋសភា នា​ពេលអនាគត​។​

​និយាយ​ដល់​ប៉ូល​នយោបាយ​មុំ​៣​នេះ អ្នកតាមដាន អ្នកវិភាគ និង​ក្រុម​អ្នកនយោបាយ​ប្រជាធិបតេយ្យ យល់ឃើញថា​ល្អ ប៉ុន្តែ​សំណួរ​នៅត្រង់ថា ពេល​លោក​កឹម សុខា បែក​ពី​លោក​សម រង្ស៊ី  មុំ​ទាំង​២​អាចមាន​កម្លាំង​គ្រប​លើ​មុំ​គណបក្ស​ប្រជាជន របស់លោក​ហ៊ុន សែន ដែរឬទេ​? បើ​ពុំ​ដូច្នឹង​ទេ គណបក្ស​ប្រជាជន​របស់លោក​ហ៊ុន សែន នៅតែ​អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដូច​សព្វថ្ងៃនេះ​ដដែល ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកមាសនីនយោបាយមុំ៣

ព័ត៌មានផ្សេងទៀត