លោកហ៊ុន សែនប្រកាសថាលោកនឹងកាន់អំណាចរហូតដល់ឆ្នាំ២០២៨

14-11-2019 11:57 am 597

ពីវេទិកាសម្ភោធរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងនាថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា រូបលោកនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០២៨ខាងមុខ ហើយផ្ដាំទៅអ្នក​នយោបាយអតីតគណបក្សប្រឆាំងថា កុំធ្វើនយោបាយរង់ចាំលោកស្លាប់ឲ្យសោះ ព្រោះរូបលោកនឹងរស់នៅដល់អាយុ៩០ឆ្នាំ។

លោកហ៊ុន សែន បានរំលឹកថា កាលពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨កន្លងទៅ មានពលរដ្ឋជាង៨៣ភាគរយក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ក្នុងនោះពលរដ្ឋប្រមាណ៧៧ភាគរយ ដែលចេញទៅបោះឆ្នោត បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលនេះបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា និងរូបលោកនៅតែជាតួអង្គមិនអាចខ្វះបាន សម្រាប់ប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ដាំទៅក្រុមអ្នកនយោបាយ អតីតគណបក្សប្រឆាំង ថា រូបលោកនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០២៨ ហើយកុំធ្វើនយោបាយដោយរង់ចាំរូបលោកស្លាប់ឲ្យសោះ ព្រោះរូបលោកនឹងរស់នៅដល់អាយុ៩០ឆ្នាំឯណោះ។ លោកហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា”ហើយអ្នកឯងត្រូវចាំណា ហ៊ុនសែន កាន់អំណាចរហូតដល់ឆ្នាំ២០២៨ ១០ឆ្នាំទៀតអាពៅ ហើយកុំធ្វើនយោបាយរង់ចាំហ៊ុន សែនស្លាប់ ”៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកាន់អំណាច

ព័ត៌មានផ្សេងទៀត