រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​ទាំង ៥​របស់​កម្ពុជា អាច​ផលិត​ស៊ីម៉ង់ត៍​បាន​ជិត​៨​លាន​តោន​ក្នុង​មួយឆ្នាំ​

14-11-2019 10:55 am 443
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា បច្ចុប្បន្ននេះ​កម្ពុជា មាន​រោងចក្រ​ផលិត ស៊ីម៉ងតិ៍​ចំនួន ៥​ដែល​ត្រូវ បើកសម្ពោធ​ដាក់ឲ្យ​ដំណើរការ និង​កំពុង​ប្រតិបត្តិ​ក្នុងប្រទេស ដើម្បី​រួមចំណែក បំពេញ​តម្រូវ ការ​ក្នុង ស្រុក និង​ការនាំចេញ​។​លោក​បានឲ្យដឹងថា វត្តមាន​រោងចក្រ ផលិត​ស៊ីម៉ង់តិ៍​នេះ នឹង​ចូលរួមចំណែក ច្រើន ក្នុង​ការផ្គត់ផ្គង់​សម្ភារៈ​សំណង់ ជាពិសេស​ស៊ីម៉ង់តិ៍​ដែល​កម្ពុជា​ធ្លាប់បាន​នាំចូល​ច្រើន​ពី​បរទេស​។ 

​សូមបញ្ជាក់ថា នៅ​កម្ពុជា​សព្វថ្ងៃ​មាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​៥ កំពុងដំណើរការ រោងចក្រ​ទាំង​៥​នេះ អាច​ផលិត​ស៊ីម៉ង់តិ៍​បានជិត ៨​លាន​តោន​ក្នុង​មួយឆ្នាំៗ​។​រោងចក្រ​ទាំង​៥​នោះ​រួមមាន​៖

១. រោងចក្រ​កំពត ស៊ី​មេន ខូ​អិល​ធី​ឌី​មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

២. រោងចក្រ​ស៊ីម៉ងត៍ កម្ពុជា ចក្រី​ទីង មាន​ទីតាំងនៅ​ស្រុក​កំពត ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១​លាន​តោន​ក្នុង​មួយឆ្នាំ​។​

៣ .​រោងចក្រ ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​ស៊ិន មាន​ទីតាំងនៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២​លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​បានដា​ក់ឲ្យដំណើរការ​ជា​ផ្លូវការ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

៤. រោងចក្រ​ស៊ីម៉ងត៍ បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់តិ៍ បាន​ជិត ២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​និង​ទី​៥. រោងចក្រ​ស៊ីម៉ង់តិ៍ ថៃ ប៊ុន​រ៉ុង ដែល​សម្ពោធ​ដាក់ឲ្យ​ដំណើរការផលិត​ស៊ីម៉​ង​ត៍​ជា​ផ្លូវ​ការនៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០​ហិកតា បំពាក់​ដោយ​ឧបករណ៍​ទំនើប ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ ២,៥០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត​១​លាន​តោន​ក្នុង​មួយឆ្នាំ រោងចក្រ​នេះ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ ៣៣៥​នាក់ ៕

ព័ត៌មានផ្សេងទៀត