លោកហ៊ុន សែន៖ ផ្លូវនៅកម្ពុជានឹងត្រូវធ្វើដោយប្រាស់ស៊ីម៉ង់តិ៍ច្រើនជាងកៅស៊ូ

14-11-2019 8:28 am 747

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងឲ្យដឹង ថា នាពេលខាងមុខនេះ ផ្លូវនៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រើប្រាស់ស៊ីម៉ង់តិ៍ ច្រើនជាងផ្លូវដែលប្រើប្រាស់ដោយកៅស៊ូ។ លោកហ៊ុន សែនថា ការធ្វើផ្លូវដោយប្រើប្រាស់ស៊ីម៉ង់តិ៍ នឹងមានភាពរឹងមាំជាងផ្លូវ ដែលធ្វើឡើងដោយកៅស៊ូ។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដូចនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រ ផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន”ថៃប៊ុនរ៉ុង”មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕ 

ព័ត៌មានផ្សេងទៀត