គុណសម្បត្តិ​របស់​ល្ពៅ​និង​ស៊ុត​ចំពោះ​ស្បែក​មុខ​

13-11-2019 7:56 pm 213

​ស្បែក​មុខ​មាន​សំណើម ភ្លឺ គ្មាន​ស្នាម​អុច​ខ្មៅ គ្មាន​ប្រហោង​រន្ធ​ញើស​ធំៗ និង​កម្ចាត់​មុន នារីៗ​អាច​សាកល្បង​បិទ​ម៉ាស​ល្ពៅ​។ ដើម្បី​បង្កើន​គុណភាព អាច​យក​ទឹកឃ្មុំ​ស្រស់ ប្រេង​អូ​លីវ និង​ស៊ុត មក​លាយ​ផ្សំ​ជាមួយ​ល្ពៅ​។ យក​សាច់​ល្ពៅ​ដែល​ស្ងោរ​ឆ្អិន ចំនួន​២​ស្លាបព្រា លាយ​ជាមួយ​ស៊ុត​មួយ​ច្របល់​ឲ្យ​សព្វ ឬ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក៏បាន បន្ទាប់មក​បន្ថែម​ទឹកឃ្មុំ​២​ស្លាបព្រា និង​ប្រេង​អូ​លីវ​៣​ដំណ​ក់ ច្របល់​ម្តងទៀត​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ស្បែក​មុខ​រក្សាទុក​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ​ជាការ​ស្រេច​។ អ្នក​អាច​ធ្វើបែបនេះ ២​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​តាមដាន​ពី​ភាពប្រែប្រួល​នៃ​ស្បែក​មុខ​របស់​អ្នក​៕

 ពាក្យគន្លឹះ  សម្រស់ល្ពៅ

ព័ត៌មានផ្សេងទៀត