ក្រូចឆ្មារ​ដោះស្រាយ​បញ្ហា​អាស៊ីត​ក្រពះ​

13-11-2019 7:31 pm 444

​អាស៊ីត​ក្រពះ​ស្រាលៗ អ្នក​អាច​ប្រើប្រាស់​គ្រឿងផ្សំ​ធម្មជាតិ ដើម្បី​ដោះស្រាយ នៅក្នុង​នោះ​ក៏មាន​ក្រូចឆ្មា​រដែរ​។ យក​ទឹក​ក្រូចឆ្មារ​១​ភាគ​២ លាយ​ជាមួយ​ទឹក​មួយ​កែវ ហើយ​ផឹកទឹក​នេះ​រៀងរាល់​២​ដង​ក្នុង​មួយថ្ងៃ​។ ក្រូចឆ្មារ​សំបូរ​អាស៊ីត ascorbic (​វីតាមីន​C) ។ វីតាមីន​C​នៅក្នុង​ក្រូចឆ្មារ ផ្តល់នូវ​មុខងារ​ប្រឆាំងនឹង​ការ​រលាក និង​ប្រឆាំង​អុកស៊ីត​កម្ម ដែល​អាចជួយ​ព្យាបាល​បញ្ហា​ក្រពះ​។ ទោះបីជា​ទឹក​ក្រូចឆ្មា​រមាន​ជាតិ​អាស៊ីត​ក៏ដោយ តែ​វា​ធ្វើឲ្យ​បរិស្ថាន​ក្រពះ​មាន​ភាពស្ងប់ស្ងាត់ និង​រក្សា​តុល្យភាព pH ទាំងមូល នៅពេល​លាយ​ជាមួយ​ទឹក ហើយ​ផឹក​ចូលទៅ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​ស្ថានភាព​ក្រពះ​ដែល​អ្នក​ជួបប្រទះ នៅតែ​បន្ត​កើតមាន ហើយ​នៅតែ​មិនអាច​គេង​បាន​ស្កប់ស្កល់ បាត់បង់​ចំណង់​អាហារ​ឬ​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ វា​ជា​ការល្អ​បំផុត ដែល​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថ្មី​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត