គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​

12-11-2019 4:44 pm 234

ថ្នាំ​សម្រក​ទម្ងន់​កំពុងតែ​ពេញនិយម ជាពិសេស​សម្រាប់​នារីៗ​ដែល​ធាត់ៗ​។ ជារឿយៗ​ពួកគេ ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​អាច​ធ្វើបាន ដើម្បី​បញ្ចុះទម្ងន់ ប៉ុន្តែ​មិនមែន​ជម្រើស​ទាំងអស់នេះ សុទ្ធតែ​មាន​សុខភាព​ល្អ​ឬ​ល្អ​សម្រាប់​អ្នក​ទេ​។ យោងទៅតាម​ការសិក្សា ការ​លេបថ្នាំ​សម្រក​ទម្ងន់​អាច​បំផ្លាញ​ថ្លើម​, ខ្សោយ​តម្រងនោម​, ពិបាក​ក្នុងកា​រគេង​ឲ្យ​លក់​ស្កប់ស្កល់​, ឈឺក្បាល​, សម្អាធ​ឈាម​ឡើង​ខ្ពស់​, រា​ក​, ហូរឈាម​តាម​រន្ធ​គូ​ថ ដែល​ករណីនេះ បើ​យោងតាម​ការសិក្សា​ថ្នាំ​សម្រក​ទម្ងន់​មួយចំនួន អាច​បណ្តាលឲ្យមាន​ការរ​លា​ក​ពោះវៀន​ធំ​។ 

​វិធី​សម្រក​ទម្ងន់​ប្រកបដោយ​មាន​សុវត្ថិភាព​បំផុត គឺ​ការគ្រប់គ្រង​របប​អាហារ​ប្រចាំថ្ងៃ និង​ការធ្វើ​លំ​ហាត់ប្រាណ​។ អ្នក​គួរ​កំណត់​បរិមាណ​អាហារ និង​ប្រភេទ​អាហារ ដែល​អ្នក​បរិភោគ ក៏ដូចជា​ពេលវេលា​ណា​គួរ​ទទួលទាន​ជាដើម​។ ជាមួយគ្នា​នោះ ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ជាប្រចាំ​។ ទោះបី​វិធី​នេះ​មិនលឿន​រហ័ស​ទាន់​ចិត្ត ដូច​ការប្រើប្រាស់​ថ្នាំ​ក៏ពិតមែន ប៉ុន្តែ​វា​មាន​សុវត្ថិភាព​និង​ជួយ​ឲ្យ​អ្នកទទួលបានរូប​រាង​ស្រស់ស្អាត ជាមួយ​សុខភាព​ល្អ​ទៀតផង​៕

 ពាក្យគន្លឹះ  សុខភាពសម្រកទម្ងន់

ព័ត៌មានផ្សេងទៀត