ប្រូ​ខូលី ចេក​និង​សូកូឡា​សំខាន់​យ៉ាងណា​សម្រាប់​ពេល​មក​រដូវ​?

11-11-2019 5:24 pm 425

​អំឡុងពេល​មក​រដូវ​ប្រចាំខែ ជា​ពេលដែល​នារីៗ​ត្រូវ​យកចិត្តទុកដាក់​ជាង​ថ្ងៃ​ធម្មតា មិន​ថា​អនាម័យ​ខ្លួនប្រាណ ឬ​អាហារ​ដែល​ត្រូវ​ទទួលទាន​។ សម្រាប់​ចំណីអាហារ​ដែល​អ្នក​អាច​ជ្រើសរើស​ទទួលទាន​អំឡុង​ពេលនេះ មានដូចជា​ប្រូ​ខូលី ផ្លែ​ចេក និង​សូកូឡា​ពណ៌​ខ្មៅ​ជាដើម​។ 

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ដែល​អ្នក​បាត់បង់​ច្រើន​បំផុត ក្នុងពេល​មក​រដូវ​។ ទទួលទាន​ប្រូ​ខូលី អំឡុងពេល​មក​រដូវ​នឹង​ជួយ​អ្នក​ក្នុង​ការទូទាត់​សង​ជាតិ​ដែក​ដែល​បាន​បាត់បង់​។ ក្រៅពី​ជាតិ​ដែក ប្រូ​ខូលី ក៏​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​,​ម៉ាញ៉េស្យូ​មនិង​ប៉ូតា​ស្យូម ដែល​នឹង​ជួយ​កាត់បន្ថយ​ការ​ហើមពោះ ជួយ​ដល់​ការរំលាយ​អាហារ និង​បន្ធូរ​សាច់ដុំ​បាន​ផងដែរ ប្រសិនបើ​អ្នក​រមួលក្រពើ​។​

​សម្រាប់​ផ្លែ​ចេក​ទុំ អាចជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​អ្នក សម្រាប់​អាហារសម្រន់​ក្នុងអំឡុងពេល​មក​រដូវ​។ ផ្លែឈើ​នេះ ពោរពេញ​ទៅដោយ​ប៉ូ​តា​ស្យូម​,​ម៉ាញ៉េស្យូ​មនិង​ជាតិ​សរសៃ​។ វា​នឹង​ជួយ​អ្នក​ក្នុង​ការគ្រប់គ្រង​ចលនា​ពោះវៀន​មិន​ទៀងទាត់ រាគ​និង​ការពារ​ការ​ឃ្លាន​អាហារសម្រន់​បន្ថែម​។​

​រីឯ​សូកូឡា​ពណ៌​ខ្មៅ​ឯណេះ​វិញ ផ្ទុក​នូវ​សារធាតុ​រ៉ែ​ជាច្រើន​ដូចជា ជាតិ​ដែក​,​ម៉ាញ៉េ​ស្យូម​,​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារជាតិ flavanols​។ ទទួលទាន​សូកូឡា​ពណ៌​ខ្មៅ​អំឡុងពេល​មក​រដូវ ជួយ​ដល់​លំហូរ​ឈាមរ​ត់របស់​ស្ត្រី​៕

 ពាក្យគន្លឹះ  សុខភាពមករដូវ

ព័ត៌មានផ្សេងទៀត