ថ្ងៃទី​១​នៃ​ពិធី​បុណ្យ​អុំទូក​៖​ពលរដ្ឋ​ជាង​៤,០០០​នាក់​ទទួលបាន​សេវា​ព្យាបាល​ក្រោយ​មាន​បញ្ហា​សុខភាព​

11-11-2019 11:52 am 293

​នៅ​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​នេះ ចំនួន​៤,០៨៨​នាក់ មាន​អាការៈ ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្តាសាយ និង​បាន​មក​ទទួល​សេវា​ព្យាបាល នៅ​តាម​ទីតាំង​សេវា​សុខាភិបាល ដែល​បាន​ដាក់ពង្រាយ​នៅ​តាម​គោលដៅ​នានា ក្នុង​រាជធានី​ភ្នំពេញ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​ងី មាន​ហេង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថា ដោយ​មាន​ការណែនាំ​ពី​ក្រសួង​សុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ពង្រាយ​នៅតាម​គោលដៅ​សេវា​សុខាភិបាល​(​ស្តង់​សុខាភិបាល​)​ដែល​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ ចំនួន​១៣​ក្រុម ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត ៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុងនោះ​ក៏​មាន​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺ​អេដស៍​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។​
 

 

ព័ត៌មានផ្សេងទៀត