ប្រធានាធិបតី​តួ​ក​គី​​និង​រុស្ស៊ី​​ពិភាក្សា​ពី​​ស្ថានការណ៍​​នៅ​ព្រំដែន​ស៊ី​រី​

10-11-2019 9:43 am 330
  ស្តាប់
ប្រធានាធិបតី​តួកគី(ឆ្វេង)​​និងប្រធានាធិបតី​រុស្ស៊ី
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​តួ​ក​គី​លោក​Tayyip Erdogan និង​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin បាន​ពិភាក្សា ពី​សកម្មភាព​យោធា​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សៅរ៍​តាម​ទូរស័ព្ទ​។ តួ​ក​គី​បានចាប់ផ្ដើម​វាយលុក​ចូល​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​មួយខែ​មកហើយ ក្នុង​គោលបំណង​បណ្ដេញ​ក្រុម​ជីវពល​ឃឺ​ដ​ចេញពី​តំបន់​ជាប់​ព្រំដែន និង​បង្កើត​តំបន់​សុវត្ថិភាព​មួយ​នៅ​ទីនោះ សម្រាប់ឲ្យ​ក្រុម​ជនភៀសខ្លួន​ស៊ីរី​តាំង​លំនៅដ្ឋាន​។​

​ប៉ុន្ដែ​ប្រតិ​បត្ដិកា​រវាយ​លុករប​ស់​តួ​ក​គី​ត្រូវ​ផ្អាក​វិញ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ដែល​សន្យា​នឹង​ជួយ​ជំរុញ​ឲ្យ​កងទ័ព​ក្រុមឃឺ​ដ​ដកខ្លួន​ចេញ​។ ក្រោយមកទៀត​លោក​ប្រធានាធិបតី​តួ​ក​គី Erdogan ក៏បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​មួយទៀត​ជាមួយ​រុស្ស៊ី ដែល​អំពាវនាវ​ឲ្យ​ក្រុមឃឺ​ដ​ដ​កទ័ពចេញពី​ទីតាំង​មាន​ទំហំ​យ៉ាងហោចណាស់​៣០​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​។ ប៉ុន្ដែ​តាំងពី​មាន​កិច្ចព្រមព្រៀង​មិន​ថា​អាមេរិក​ឬ​រុស្ស៊ី នៅ​ពុំទាន់​អាចជួយ​សម្របសម្រួល​លើ​ករណីនេះ​បានឡើយ​។​

​សេចក្ដីថ្លែងការណ៍​របស់​តួក​គី​ចេញកាល​ពីថ្ងៃ​សៅរ៍បាន​បញ្ជាក់ថា លោក​Erdogan​និង​លោក​Putin​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដតាម​អ្វីដែល​ព្រមព្រៀង​កន្លងមក ក្នុងនោះ​មាន​ការព្រមព្រៀង​ល្បាត​រួមគ្នា​នៅក្នុង​តំបន់​ព្រំដែន​ស៊ី​រី​។ ក្រៅពី​បញ្ជាក់​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ប្រតិ​បត្ដិកា​រ​យោធា​នៅ​ស៊ីរី មេដឹកនាំ​ទាំងពីរ​ក៏​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី​ផងដែរ ប៉ុន្ដែ​មិន​ប្រកាស​លម្អិត​ពី​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ទេ​។​

​លោក​ប្រធានាធិបតី​តួ​ក​គី​Erdogan នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​Donald Trump នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។ កិច្ចពិភាក្សា​នេះ​ក៏​ដើម្បី​ជំរុញ​ឲ្យ​អាមេរិ​កជួយ​សម្របសម្រួល លើ​ប្រតិ​បត្ដិការដ​កទ័ព​របស់​ក្រុមឃឺ​ដ​ចេញពី​តំបន់​ព្រំដែន​ដែរ​៕

 ពាក្យគន្លឹះ  តួកគីរុស្ស៊ីស៊ីរី

ព័ត៌មានផ្សេងទៀត