ទីភ្នាក់ងារ​Reuters​ថា លោក​សម រង្ស៊ី បាន​​​មក​ដល់​​ប្រទេស​​ម៉ាឡេស៊ី​ហើយ​​

09-11-2019 3:59 pm 2494

​លោក​សម រង្ស៊ី អតីត​មេដឹកនាំ នៃ​អតីត​គណបក្សប្រឆាំង បាន​ធ្វើដំណើរ​មក​ដល់​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដឹកនាំ​ការតវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​កម្ពុជា​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​។​

​លោក​សម រង្ស៊ី បានប្រកាស នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា លោក​កំពុង​ត្រៀម​ខ្លួន​ចាកចេញ​ពី​ទីក្រុង​ប៉ារីស ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ត្រូវ​បាន​រារាំង​មួយ​ថ្ងៃ​មុន​ពី​ការឡើង​ជើងហោះហើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ទៅកាន់​ប្រទេស​ថៃ ដើម្បី​ឆ្លង​ចូល​កម្ពុជា​តាម​ច្រកព្រំដែន​។​

​សូមបញ្ជាក់​ថា ចំពោះ​ការវិវត្តន៍​​ជុំវិញ​ព័ត៌មាននៃការធ្វើដំណើរ របស់​លោក​សម រង្ស៊ី វិទ្យុ​វាយោ នឹង​ជូនដំណឹង ជាបន្តបន្ទាប់​៕ ​

ព័ត៌មានផ្សេងទៀត