ធុងសំរាម​ចំនួន​១៥៥៦​ កំពុង​ពង្រាយ​តាម​សួនច្បារ​​និង​ចិញ្ចើមផ្លូវ​សាធារណៈ​​

09-11-2019 2:13 pm 367

​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ពង្រាយ​ធុងសំរាម​ចំនួន ១៥៥៦​ធុង នៅតាម​សួនច្បារ នឹង​ចិញ្ចើមផ្លូវ​សាធារណៈ​និង​ក្នុង​តំបន់​សប្បាយភាព​ជាច្រើន​ទៀត ដើម្បី​គ្រប់គ្រង​សំរាម​អោយបាន នៅក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។ នេះ​បើតាម​ស​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​នេះ ។​

​ក្នុងនោះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​សារ​ធា​រណ​ជន​ទាំងអស់ “​សូម​ចូលរួម​ការគ្រប់គ្រង​សំរាម​អោយបាន ដើម្បី​បរិស្ថាន និង​សុខភាព​”៕

ព័ត៌មានផ្សេងទៀត