លោក​ត្រាំ​​ប្រកាស​ដាច់ខាត​​ពន្ធ​ដំឡើង​​លើ​ទំនិញ​ចិន​​រួចហើយ​​នឹងមិន​ដកចេញ​ទេ​

09-11-2019 11:27 am 408
ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មិនបាន​ឯកភាព​នឹង​ដកចេញ​នូវ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នោះទេ​។ ការប្រកាស​ដូច្នេះ​កំពុង​បង្ក​ជា​មន្ទិលសង្ស័យ​កាន់តែខ្លាំង ពី​ពេលវេលា​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​១៦​ខែ​ជាមួយគ្នា​បាន​។ មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់ថា ចិន​និង​អាមេរិក​បាន​ឯកភាព​ដកចេញ​វិញ​នូវ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ទៅវិញទៅមក ដែល​នេះ​ជា​ដំណាក់​ទីមួយ​ឈានទៅ​សម្រេច​ឲ្យបាន​កិច្ចព្រមព្រៀង​បញ្ចប់ស​ង្គ្រា​ម​ពាណិជ្ជកម្ម​។ ប៉ុន្ដែ​អ្វីដែល​ជា​ការឯកភាពរ​វាង​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ មានមតិ​ជំទាស់​នៅក្នុង​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​។ 

​ករណីនេះ​ត្រូវបាន​កត់សម្គាល់​កាន់តែ​ច្បាស់​ថា អាមេរិក​ទំនង​មិន​ដកចេញ​ដាច់ខាត​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ក្រោយ​លោក​ត្រាំ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា លោក​គឺជា​មនុស្ស​ដាក់​ពន្ធ​។ សេត​វិមាន​មិន​ឯកភាព​លើ​ការកាត់បន្ថយ​ពន្ធ​ដែល​បានដាក់​រួចហើយ​នោះទេ​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា ប្រទេស​ចិន​ទំនង​ចង់បាន​ការកាត់បន្ថយ​ពន្ធ មិនមែនជា​ការដកចេញ​ទាំងស្រុង​នោះទេ ព្រោះ​ចិន​ដឹង​ច្បាស់​ថា​លោក​នឹងមិន​ធ្វើ​វា​ឡើយ​៕

ព័ត៌មានផ្សេងទៀត