ប៉ូលិស​អង់គ្លេស​​បង្ហាញ​ឈ្មោះ​​ជនរងគ្រោះ​​ទាំង​៣៩​នាក់​​ស្លាប់​ក្នុង​ឡាន​កុងតឺន័រ​

09-11-2019 9:32 am 682

​ប៉ូលិស​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​ឈ្មោះ​ជនរងគ្រោះ​ទាំង​៣៩​នាក់ ដែល​រកឃើញ​សាកសព​កាលពី​ថ្ងៃទី​២៣​ខែតុលា​នៅ​ក្នុងប្រទេស​អង់គ្លេស​។ ជនរងគ្រោះ​គឺជា​ជនជាតិ​វៀតណាម​ទាំងអស់ រកឃើញ​នៅក្នុង​រថយន្ដ​កុងតឺន័រ​ដឹកទំនិញ​មួយគ្រឿង ដែល​ធ្វើដំណើរ​តាម​ស្រឡាង​មកពី​ប្រទេស​បែលហ្ស៊ិក​។ ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់​មាន​បុរស​៣១​នាក់​និង​ស្ដ្រី​៨​នាក់ ដោយ​ក្នុងនោះ​មាន​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ពីរ​នាក់ និង​ស្ដ្រី​វ័យក្មេង​ម្នាក់​បាន​ផ្ញើ​សារ​ទៅកាន់​ក្រុមគ្រួសារ​យ៉ាង​ក្ដុកក្ដួល​បំផុត​មុនពេល​ស្លាប់​។ 

​នៅក្នុង​សារ​នោះ​និយាយថា “​ខ្ញុំ​សុំទោស​ម៉ាក់ ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​របស់ខ្ញុំ​មិន​ជោគជ័យ​ទេ​។ ម៉ាក់​ខ្ញុំ​ស្រឡាញ់​ម៉ាក់​ខ្លាំងណាស់​។ ខ្ញុំ​ស្លាប់​ដោយសារតែ​ខ្ញុំ​ដកដង្ហើម​មិនបាន ខ្ញុំ​សុំទោស​ម៉ាក់​។​” ពួកគេ​ត្រូវ​ជឿជាក់ថា​បាន​បង់ប្រាក់​រហូតដល់​៣​ម៉ឺន​ផោន​ដល់​អ្នករត់ពន្ធ ដោយ​សង្ឃឹមថា​អាច​មានជីវិត​ល្អប្រសើរ​នៅ​ចក្រភព​អង់គ្លេស​។​

អាជ្ញាធរ​តំបន់​Essex​ជា​ទីតាំង​ប៉ូលិស​ឃាត់​រថយន្ដ​ដឹក​សព បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ទាំងអស់​។ ដំណើរការ​ស៊ើបអង្កេត​បំបែក​រឿងក្ដី​នេះ​ក៏​កំពុង​បន្ដ ប៉ុន្ដែ​ហាក់​លំបាក​ខ្លាំង​ក្នុង​ការឆ្លើយតប​សំណួរ​ក្រុមគ្រួសារ​ជនរងគ្រោះ​។ អ្វីដែល​ប៉ូលិស​អាច​ធ្វើបាន​និង​ជា​រឿង​សំខាន់បំផុត​នៅពេលនេះ គឺ​ការបង្ហាញ​ឈ្មោះ​របស់​ជនរងគ្រោះ​ទាំងអស់ រីឯ​ដំណើរការ​ផ្សេងៗ​ទៀត​ប៉ូលិស​កំពុង​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​។​

​អ្នកបើករថយន្ដ​ដឹក​សព​ឈ្មោះ​Maurice Robinson អាយុ​២៥​ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ត្រូវបាន​ចាប់ខ្លួន​និង​ចូល​បង្ហាញខ្លួន​ក្នុង​តុលាការ​កាលពី​ថ្ងៃទី​២៨​តុលា ដោយ​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​មនុស្ស​៣៩​នាក់ ករណី​សមគំនិត​ក្នុងការ​ចរាចរណ៍​និង​ការជួយ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ រួមទាំង​ការ​លាងលុយកខ្វក់​ផងដែរ​។ មនុស្ស​ម្នាក់ទៀត​ឈ្មោះ​Eamonn Harrison​អាយុ​២២​ឆ្នាំ បាន​បង្ហាញខ្លួន​ក្នុង​តុលាការ​កំពូល​កាលពី​ថ្ងៃ​សុក្រ ក្រោម​បទ​ចោទថា​ប្រព្រឹត្ដអំ​ពើឃាត​កម្ម​មនុស្ស​៣៩​នាក់ ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​និង​បទល្មើស​លើ​ជនអន្ដោប្រវេសន៍ ហើយ​កំពុង​ស្ថិតក្រោម​ការ​ឃុំឃាំង​។

ប៉ូលិស​ក៏​កំពុង​ស្នើសុំ​ដីកា​តាម​ចាប់ខ្លួន​បងប្អូន​ប្រុស​ពីរ​នាក់​ទៀត ដែល​សង្ស័យថា​មាន​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ លោក​Ronan Hughes​អាយុ​៤០​ឆ្នាំ និង​ប្អូនប្រុស​ឈ្មោះ​Christopher​អាយុ​៣៤​ឆ្នាំ ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ដឹកជញ្ជូន ត្រូវ​ជាប់​សង្ស័យ​ពីបទ​ឃាតកម្ម​និង​ការជួញដូរ​មនុស្ស​។​

​ខាងក្រោម​ជា​ឈ្មោះ​និង​អាយុ​ជនរងគ្រោះ​ទាំង​៣៩​នាក់ ដែល​ប៉ូលិស​អង់គ្លេស​បានបង្ហាញ​៖
Pham Thi Tra My, 26-year-old woman from Ha Tinh
Nguyen Dinh Lurong, 20-year-old man from Ha Tinh
Nguyen Huy Phong, 35-year-old man from Ha Tinh
Vo Nhan Du, 19-year-old man from Ha Tinh
Tran Manh Hung, 37-year-old man from Ha Tinh
Tran Khanh Tho, 18-year-old man from Ha Tinh
Vo Van Linh, 25-year-old man from Ha Tinh
Nguyen Van Nhan, 33-year-old man from Ha Tinh
Bui Phan Thang, 37-year-old man from Ha Tinh
Nguyen Huy Hung, 15-year-old boy from Ha Tinh
Tran Thi Tho, 21-year-old woman from Nghe An
Bui Thi Nhung, 19-year-old woman from Nghe An
Vo Ngoc Nam, 28-year-old man from Nghe An
Nguyen Dinh Tu, 26-year-old man from Nghe An
Le Van Ha, 30-year-old man from Nghe An
Tran Thi Ngoc, 19-year-old woman from Nghe An
Nguyen Van Hung, 33-year-old man from Nghe An
Hoang Van Tiep, 18-year-old man from Nghe An
Cao Tien Dung, 37-year-old man from Nghe An
Cao Huy Thanh, 33-year-old man from Nghe An
Tran Thi Mai Nhung, 18-year-old woman from Nghe An
Nguyen Minh Quang, 20-year-old man from Nghe An
Le Trong Thanh, 44-year-old man from Dien Chau
Pham Thi Ngoc Oanh, 28-year-old woman from Nghe An
Hoang Van Hoi, 24-year-old man from Nghe An
Nguyen Tho Tuan, 25-year-old man from Nghe An
Dang Huu Tuyen, 22-year-old man from Nghe An
Nguyen Trong Thai, 26-year-old man from Nghe An
Nguyen Van Hiep, 24-year-old man from Nghe An
Nguyen Thi Van, 35-year-old woman from Nghe An
Tran Hai Loc, 35-year-old man from Nghe An
Duong Minh Tuan, 27-year-old man from Quang Binh
Nguyen Ngoc Ha, 32-year-old man from Quang Binh
Nguyen Tien Dung, 33-year-old man from Quang, Binh
Phan Thi Thanh, 41-year-old woman from Hai Phong
Nguyen Ba Vu Hung, 34-year-old man from Thua Tien Hue
Dinh Dinh Thai Quyen, 18-year-old man from Hai Phong
Tran Ngoc Hieu, 17-year-old boy from Hai Duong
Dinh Dinh Binh, 15-year-old boy from Hai Phong

 ពាក្យគន្លឹះ  អង់គ្លេសរកឃើញសាកសព

ព័ត៌មានផ្សេងទៀត