ធី សុវណ្ណ​ថា សម្រេច​ប្តឹង​នាង​ចរិយា ពី​បទ​បរិហាកេរ្តិ៍ទារជំងឺចិត្ត​២០​ម៉ឺន​ដុល្លារ​

08-11-2019 12:17 pm 374

ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រិយមិត្ត​ប្រាកដជា​បាន​តាមដាន នូវ​ព័ត៌មាន​ទាក់ទង​នឹង​ចំណងស្នេហា​ត្រីកោណ រវាង​អ្នកនាង ធី សុវណ្ណ​ថា លោក​ផែ សុវណ្ណារិទ្ធ ដែល​ទើប​រៀបការ​ថ្មី​ថ្មោង ជាមួយនឹង​អ្នកសិល្បៈ​ស្រី​ម្នាក់ ឈ្មោះ​ចរិយា​។ រឿងហេតុ​បាន​ផ្ទុះឡើង មួយ​ថ្ងៃ​មុន ថ្ងៃ​រៀបការ​របស់​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី នៅពេល​ដែល​នារី​ឈ្មោះ​ចរិយា បាន​ទូរស័ព្ទ​ទៅ​លោក​ហេង ឡុង ប្រធាន​សមាគម​អ្នកសិល្បៈ​ខ្មែរ ទួញ​យំសោក ដោយ​អះអាង​ថា ខ្លួន​នាង មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​លោក​ផែ សុវណ្ណារិទ្ធ រស់នៅ​ជាមួយគ្នា​ជិត​១០​ឆ្នាំ​។​

​យ៉ាងណាមិញ ក្រោយ​ការធ្វើ​ស​ន្និសិទ​កាសែត អ្នកនាង ធី សុវណ្ណ​ថា បាន​មាន​ការប្រកាស​ផ្តល់​រង្វាន់​១​ម៉ឺន​ដុល​លារ ប្រសិនបើ​ស្វែងរក​កញ្ញា​ចរិយា​ឃើញ​។ ជាមួយគ្នានេះ អ្នកនាង ធី សុវណ្ណ​ថា បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នារី​ខាងលើ ឈ្មោះ អេង ចរិយា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​គំរាមកំហែង​ហែក​កេរ្តិ៍ ស្នើសុំ​ព្រះ​រាជ្យ​អាជ្ញា​ឃុំខ្លួន និង​ផ្តន្ទាទោស​តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត​២០​ម៉ឺន​ដុល្លា​៕
 

 ពាក្យគន្លឹះ  ធីសុវណ្ណាថានាងចរិយា

ព័ត៌មានផ្សេងទៀត