លោកគឹម សន្តិភាព៖ សារភាពជាជម្រើសរបស់សកម្មជនអតីតបក្សប្រឆាំង

07-11-2019 9:56 pm 291

លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើង ថា ការសារភាពជាជម្រើសរបស់សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមផែនការប៉ុនប៉ង ផ្ដួលរំលំរដ្ឋាភិបាលស្រប់ច្បាប់ ហើយការសារ ភាពនេះមិនទាន់ហួសពេលនោះទេ។

លោកគឹម សន្តិភាព បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាយប់ថ្ងៃទី៧ ខែវិច្ឆិកានេះ ថា”បើទោះមេខ្លោងរដ្ឋប្រហារសម រង្ស៊ី និងបក្សពួកមិនមកដល់កម្ពុជា តែផែនការ និងសកម្មភាពនៃការប៉ុនប៉ងរដ្ឋប្រហារ របស់ក្រុមឧទ្ទាមទាំងនេះ នៅកំពុងបន្តអនុវត្ត!”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានសរសេរបន្ត ថា”នេះបញ្ជាក់ថាមេខ្លោងអ្នក បានកំពុងគេចចេញពីការទទួលខុសត្រូវផ្លូវច្បាប់ហើយ ដោយទុកអោយអ្នកប្រឈមនឹងទោសទណ្ឌ! មិនទាន់ហួសពេល! សារភាពនៅតែជាជម្រើសរបស់អ្នក ដើម្បីអ្នក និងសង្គម!”៕ 

ព័ត៌មានផ្សេងទៀត