លោកសម រង្ស៊ីប្រកាសពន្យាពេលចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា

07-11-2019 7:39 pm 2377

លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានប្រកាសនៅយប់ម៉ោង៧ម៉ោងនៅកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា គម្រោងនៃការវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រូវពន្យាពេលសិន បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យរូបលោក ធ្វើដំណើរលើយន្តហោះរបស់គេ មកទីក្រុងបាងកក។

លោកសម រង្ស៊ី បានថ្លែងក្នុងវីដេអូផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យរូបលោកធ្វើដំណើរទៅប្រទេសថៃនោះ រូបលោកនឹងពិភាក្សាជាមួយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីស្វែងរកក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដើម្បីធ្វើដំណើរទៅប្រទេសក្បែរខាងកម្ពុជាមួយទៀត។ អតីតមេបក្សប្រឆាំងរូបនេះ បានបញ្ជាក់ ថា ការវិលត្រឡប់របស់លោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០​១៩ គឺត្រូវពន្យាពលេសិន៕ 

ព័ត៌មានផ្សេងទៀត