លោក សម រង្ស៊ី បង្ហោះ​ពីការ​​ត្រៀម​ឡើង​​យន្តហោះ​​ពី​ប្រទេស​​បារាំងមក​​ថៃ​​

07-11-2019 4:11 pm 2446

​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​រូបថតបង្ហាញពីការត្រៀមលក្ខណៈ​ឡើង​យន្តហោះ ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​ក្នុង​ខ្លឹមសារ​អម​ជាមួយ​ថត​លោក​សម រង្ស៊ី ថ្លែង​ប្រាប់សារព័ត៌មាន​បរទេស​ថា "​ទោះជា​ប្រឈម​ការចាប់ខ្លួន​យ៉ាងណា នៅ​ប្រទេស​កម្ពុជា ក៏​លោក សម រង្ស៊ី នៅតែ​ប្តេជ្ញា​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​លោក​វិញ​"​។​

​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​សកម្មភាព​រៀបចំឡើង​យន្តហោះ ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក ត្រូវបាន​លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ បង្ហោះ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​។​

​ក្នុង​ខ្លឹមសារ​អម​ជាមួយ​រូបថត លោក​សម រង្ស៊ី បាន​ថ្លែង​ប្រាប់សារព័ត៌មាន​បរទេស​ថា ទោះជា​ប្រឈម​ការចាប់ខ្លួន​យ៉ាងណា ក៏​លោក សម រង្ស៊ី នៅតែ​ប្តេជ្ញា​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​លោក​វិញ​។​សម្រាប់​លោក​សម រង្ស៊ី ការវិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​ពេលនេះ គឺ​វា​ជា​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ការបង្កើត​ព្រឹត្តិការណ៍​ដែល​អាច​ធ្វើឱ្យ​មាន​ការផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ម្សិលមិញ លោក​សម រង្ស៊ី បាន​បង្ហោះ​រូបថត​សំបុត្រ​យន្តហោះ​របស់​លោក​ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក ជា​ទីតាំង​ដែល​លោក​ធ្វើ​ដំណើរ​ទៅកាន់​ព្រំដែន​ប្រទេស​ថៃ ដើម្បី​ចូល​ទឹកដី​កម្ពុជា​។​ប៉ុន្តែ​ការវិលត្រឡប់​របស់​លោក ត្រូវ​រារាំង​ដោយ​ប្រទេស​ថៃ​។​

​តែ​យ៉ាងណា លោក​សម រង្ស៊ី ប្រាប់​សារព័ត៌មាន​បរទេស​ថា លោក​នឹង​រក​មធ្យោបាយ ដើម្បី​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​។​ប្រសិន​បើ​លោក​មិន​អាច​ទៅ​ទីក្រុង​បាងកក លោក​នឹង​ជិះ​យន្ដហោះ​មួយ​ផ្សេង​ទៀត​ទៅ ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬ​សិង្ហ​បុរី​។​កន្លែង​ដែល​លោក​អះអាង​ថា អាច​ប្រមូល​មនុស្ស​ឱ្យទៅ​ជាមួយ​លោក​។​

​សារ​ចុងក្រោយ​ដែល​ប្រធាន​អាឌិត​បក្សប្រឆាំងប​ញ្ជាក់​នៅ​ថ្ងៃនេះ គឺ​កុំ​ជឿ​ការឃោសនា​អកុសល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហើយ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក គឺ​ឥត​មាន​ការប្រែប្រួល​អ្វី​ទេ​៕

 ពាក្យគន្លឹះ  លោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត