លោក​សម រង្ស៊ី ប្តេជ្ញា​ចូល​ស្រុកកំណើត ទោះបី​ប្រឈម​ការចាប់ខ្លួន​

07-11-2019 3:39 pm 666

​លោក​សម រង្ស៊ី នៅថ្ងៃនេះ បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Reuters ដោយ​បាន​បញ្ជាក់​ពី​គោលជំហរ របស់​ខ្លួន​ជា​ថ្មី​ថា "​ទោះជា​ប្រឈម​ការចាប់ខ្លួន​ ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា យ៉ាងណាក៏ដោយ ក៏​រូបលោក នៅតែ​ប្តេជ្ញា​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​លោក​វិញ​"​។​

​ភ្ជាប់​ជាមួយ​សារ​នេះ លោក​សម រង្ស៊ី បានបញ្ជាក់ លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ លោក សម រង្ស៊ី រៀបចំ​ឡើង​យន្តហោះ ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក ផ្ទុយ​ពី​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​ការ​ពី​ព្រឹក​មិញ​ថា លោក​សម រង្ស៊ី បាន​ប្តូរ​ជើងហោះហើរ​ពី​ប្រទេស​បារាំង មក​ក្រុង​បាងកក នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​វិញ​៕

ព័ត៌មានផ្សេងទៀត