លោក​ហ៊ុន សែន​​៖​សូម​បងប្អូន​កីឡាករ​អុំទូក​​កុំ​នាំ​ជំងឺអេដស៍​ចូល​ផ្ទះ​​

07-11-2019 10:34 am 100

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​កីឡាករ​អុំទូក ក៏ដូចជា​ចំណុះ​ទូក​ទាំងអស់ ក្នុងពេល​មក​ចូលរួម​ប្រណាំងទូក​នៅក្នុង​ពិធី​បុណ្យអុំទូក ដែល​ប្រព្រឹតទៅ​ចាប់ពី​ថ្ងៃទី ១០-១២ ខែវិច្ឆិកា ខាងមុខនេះ សូម​មាន​ការយល់ដឹង និង​ប្រយ័ត្នប្រយែង​ខ្ពស់​យល់ដឹង​អោយ​ច្បាស់​អំពី​ជំងឺឆ្លង​កាច​សាហាវ​អេដសស៍ (Aids) គឺ​សូមកុំ​នាំ​ជំងឺអេដស៍​ពី​ភ្នំពេញ​ត្រឡប់​ទៅអោយ​ប្រពន្ឋ​នៅផ្ទះ​។ ការប្រកាស​អំពាវនាវ​ខាងលើនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ នៅ​សណ្ធាគារ​សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា ។​

ជាមួយគ្នា​នោះ លោក​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​បន្ថែម​ទៅដល់ គណៈកម្មការ​ដែល​គ្រប់គ្រង​ក្រុមកីឡា​ករករ​អុំទូក​របស់ខ្លួន ត្រូវ​យកចិត្តទុកដាក់​ផ្តល់​ការអប់រំ​ទូន្មាន​រំលឹក​បន្ថែម​ចៀសវាង កុំអោយ​បងប្អូន​កីឡាករ​សប្បាយ​លង់ខ្លួន​នាំ​ជំងឺអេដស៍​ដល់​ប្រពន្ឋ​កូននិង​ក្រុមគ្រួសារ​៕

ព័ត៌មានផ្សេងទៀត