អាជ្ញាធរ​អប្សរា​​រៀបចំ​ពិធី​បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​និង​អកអំបុក​​នៅទី​លានជល់ដំរី​​

07-11-2019 10:05 am 82

អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងនា​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នា​ពល​ខាងមុខនេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិស័យ​ឯកជន នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អក​អំបុក ចាប់​ពីថ្ងៃ ថ្ងៃទី​០៩-១២ ខែវិច្ឆិកា នៅ​បរិវេណ​ព្រះ​លានជល់ដំរី ក្រុង​អង្គរធំ​នៃ​រមណីយដ្ឋាន​អង្គរ​។​

​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ក្នុង​ពិធី​នេះដែរ ក៏មាន​ព្រះសង្ឃ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជាង​៥០០​អង្គ និមន្ត​ចូលរួម ព្រមទាំង​ពុទ្ធបរិស័ទ​ជាង ២​ពាន់​នាក់​ផងដែរ​។ សម្រាប់​ពិធី​បណ្តែតប្រទីប​នេះដែរ នឹងមាន​ការរៀបចំ​ពិធី​សាសនា​មួយចំនួន និង​សកម្មភាព​ផ្សេងៗ​ដូចជា ការ​ច្រូតស្រូវ ដាល់​អំបុក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជាដើម ព្រមទាំង​មាន​ការសម្តែង​ល្ខោន​បុរាណ​នៅ​រាត្រី​ថ្ងៃទី​១០ និង​ទី​១១ វិច្ឆិកា​។ ដោយឡែក​នៅ​ថ្ងៃទី ១២ វិច្ឆិកា នឹងមាន​ពិធីរាប់បាត្រ​បញ្ចប់​កម្ម​វិធី​៕

ព័ត៌មានផ្សេងទៀត