អាជ្ញាធរ​​ខេត្តសៀមរាប​សម្រួលការ​បញ្ចុះតម្លៃ​សេវា​ស្នាក់នៅ​ ម្ហូបអាហារ​ថ្ងៃបុណ្យអុំទូក​​

07-11-2019 10:01 am 117

​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​ឱ្យមក​ទស្សនា ក្នុង​ខេត្តសៀមរាប​-​អង្គរ នៅ​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេលខាងមុខ សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA), សមាគម​ក្លិប​ទេសចរណ៍​ខេត្តសៀមរាប (STC), ប្រតិបត្តិ​ករ​ទេសចរ​, និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានធ្វើ​ការស្រុះស្រួល​មូលមតិ​គ្នា​ក្នុងការ​បញ្ចុះតម្លៃ​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សម្រួល​តម្លៃ​នៃ​កញ្ចប់​ទេសចរណ៍​មួយចំនួនទៀត​។​

​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍ រួម​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែលមាន​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ជួបពិភាក្សា និង​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យនេះ ក្នុងការ​បញ្ចុះតម្លៃ​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សម្រួល​តម្លៃ​នៃ​កញ្ចប់​ទេសចរណ៍​ជាច្រើន​ទៀត ក្នុង​ពិធី​បុណ្យអុំទូក​ខាងមុខ ដូចជា​បញ្ចុះតម្លៃ​សេវា​ធ្វើដំណើរ​តាម​ជើងហោះហើរ ម្ហូបអាហារ និង​សេវា​ស្នាក់នៅ​ជាដើម ដោយ​ស្ម័គ្រចិត្ត នេះ​បើតាម​ការអះអាង​និង​ផ្សព្វផ្សាយ​រួមគ្នា​របស់​CATA, STC, និង​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប​៕

ព័ត៌មានផ្សេងទៀត