លោកហ៊ុន សែន៖ លោកសម រង្ស៊ី ដូរសំបុត្រយន្តហោះ

07-11-2019 9:47 am 2792

​គម្រោង​នៃ​ការធ្វើមាតុភូមិនិវត្តន៍ របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ត្រូវ​បាន​ពន្យា​ពេល បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សម្រេច​ប្តូរ​ជើងហោះហើរ​របស់ខ្លួន ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ទៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា​វិញ ជា​ពេលវេលា​ដែល​លោក​ចាកចេញ​ពី​ប្រទេស​បារាំង ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​។​ ​នេះ​បើ​យោង​តាម​ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលបានថ្លែងនៅក្នុង ការផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣»  នាថ្ងៃទី០៧ ខែវិច្ឆិកានេះ។

សំឡេង

​គួរបញ្ជាក់​ថា ការប្រកាស​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ចូល​មក​កម្ពុជា ពី​សំណាក់​លោក​សម រង្ស៊ី គឺ​ត្រូវបាន​នាយករដ្ឋមន្ត្រីថៃ បញ្ជាក់​គោលជំហរ​របស់​ខ្លួន​ថា នឹង​មិន​អនុញ្ញាតឲ្យ​លោក​សម រង្ស៊ី ចូល​ទឹកដី​ថៃ​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត