លោក​ហ៊ុន សែន ប្រកាស​ឲ្យប្រើ​«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣»

07-11-2019 8:46 am 118

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អញ្ជើញ​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣» ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​នេះ​។​

​គួរបញ្ជាក់​ថា «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣» ត្រូវបាន​រៀបចំ​ឡើង​បន្ត​ពី «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨» ដែល​ត្រូវបាន​ចប់​អាណត្តិ​កាលនា​ចុងឆ្នាំ​២០១៨ ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កន្លងទៅ​។ 

«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣» ដែលជា​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​លើក​ទី​៦​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​បាន​កើតមានឡើង ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រៀបចំ​របស់​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយ​មាន​ការចូលរួម​សហកា​រ និង​ផ្ដល់​អនុសាសន៍​ពី​ដៃគូ​អភិវឌ្ឍ និង​ភាគី​ដែល​មាន​ចំណែក​ពាក់ព័ន្ធ​ទាំងអស់​តាម​រយៈ​សិក្ខាសាលា ក៏ដូចជា​អង្គប្រជុំ​នានា​ជា​ច្រើនលើក​ច្រើនសារ​នាពេល​កន្លងមក​៕

ព័ត៌មានផ្សេងទៀត