សមាជិកសភា​ហុងកុង​គាំទ្រ​ចិន ត្រូវ​បុរស​ម្នាក់​ចាក់​ដោយ​កាំបិត​

06-11-2019 6:17 pm 381
  ស្តាប់
លោកJunius Hoបានរងរបួសទ្រូងខាងឆ្វេង
ស្តាប់ជាសំឡេង

​បុរស​ម្នាក់​កាន់​ផ្កា​មួយ​បាច់​ដើរ​ទៅជិត​លោក Junius Ho សមាជិកសភា​ហុងកុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈ​អ្នកនយោបាយ​រូបនេះ កំពុង​ធ្វើ​យុទ្ធនាការ​ជាមួយ​សមាជិក​គណបក្ស នៅ​មណ្ឌលបោះឆ្នោត Tuen Mun ដែលជា​ទីក្រុង​មួយ ស្ថិតនៅ​ជាយក្រុង​ហុងកុង ជិត​ព្រំដែន​ប្រទេស​ចិន​។ បុរស​នោះ បាន​ហុច​បាច់ផ្កា​ប្រគល់ឲ្យ​លោក Junius Ho  និង​សុំ​ថតរូប​ជាមួយ ហើយក៏​ទាញ​កាំបិត​ពី​កាបូប មុននឹង​វាយ​ជនរងគ្រោះ​ត្រង់​ទ្រូង​។ អំឡុង​ពេលនោះ ក៏មាន​ការប្រតាយប្រតប់​គ្នា​រវាង​បុរស​ប្រដាប់​ដោយ​កាំបិត​និង​លោក Junius Ho ព្រមទាំង​ជំនួយការ​របស់លោក​។ លោក Junius Ho បាន​រងរបួស​នៅ​ទ្រូង​ផ្នែក​ខាងឆ្វេង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក អ្នក​វាយប្រហារ​ត្រូវបាន​ចាប់ខ្លួន​។​

​ភ្លាមៗ​មិនទាន់​ដឹង​មូលហេតុ​ជាក់លាក់ ដែល​ជំរុញ​ឲ្យ​បុរស​ប្រដាប់​ដោយ​កាំបិទ ហ៊ាន​ប្រថុយ ទៅ​ចាក់​អ្នកនយោបាយ​វ័យ​៥៧​ឆ្នាំ​រូបនោះ ទាំង​ថ្ងៃ​បែបនេះ​នៅឡើយ​ទេ​។ ប៉ុន្តែ លោក​Junius Ho ជា​បុគ្គល​នយោបាយ​ហុងកុង​មួយរូប ដែល​បង្ហាញ​ជំហរ​តឹងរឹង ប្រឆាំងនឹង​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​។ កាលពី​អំឡុង​ខែកក្កដា គេ​ប្រទះឃើញ​លោក Junius Ho ចាប់ដៃរ​លាក់​សើច​ជាមួយ​សមាជិក​ក្រុម​ក្មេង​ទំនើង ដែល​សង្ស័យថា បាន​វាយប្រហា​រលើ​ក្រុមបាតុករ​ហុងកុង​។ 

ការវាយប្រហារ​ទៅលើ​លោក Ho កើតឡើង​ចំពេល​ជាង ៥ ខែ នៃ​ភាពវឹកវរ​នយោបាយ ដែលមាន​ទាំង​អំពើហឹង្សា​ផង នៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត ដែលជា​អតីត​អាណានិគម​អង់គ្លេស​។ ក្រៅពី​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam និង​មេ​ប៉ូលិស Stephen Lo, លោក Junius Ho បាន​ក្លាយជា​មនុស្ស​ម្នាក់​ទៀត ដែល​ក្រុមអ្នកតវ៉ា​ស្អប់​មិន​ចូលចិត្ត​។ លោក​Junius Ho គឺជា​អ្នកនយោបាយ​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យ៉ាងខ្លាំងបំផុត នៅក្នុង​ទីក្រុង​ហុងកុង​។ លោក​Junius Ho បាន​ថ្លែង​សុន្ទរកថា​ជាច្រើន គាំទ្រ​កម្លាំង​ប៉ូលិស​ហុងកុង និង​តែងតែ​បន្ទរ​តាម​ការ​ថ្កោលទោស​របស់​ក្រុង​ប៉េកាំង ចំពោះ​ក្រុមបាតុករ​៕

ព័ត៌មានផ្សេងទៀត