លោកសុខ ឥសាន ផ្ដាំលោកសម រង្ស៊ីថាអ្នកគាំទ្រCPPក៏មាន​សិទ្ធិការពារដ្ឋាភិបាលស្របច្បាប់ដែរ

06-11-2019 3:34 pm 790

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) បានផ្ដាំទៅលោកសម រង្ស៊ី អតីតមេបក្សប្រឆាំងថា អ្នកគាំទ្រគណបក្សកាន់អំណាច ក៏មានសិទ្ធិការពាររដ្ឋាភិបាល ដែលពួកគេបោះឆ្នោតឲ្យកាលពីឆ្នាំ២០ ១៨ដែរ។

ការផ្ដាំនេះបន្ទាប់ពីលោកសម រង្ស៊ី កាលពីពីថ្ងៃទី៥ ខែវិច្ឆិកា បាននិយាយច្បាស់ៗថា អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិក្នុងការផ្ដួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ដែលលោកហៅថាជារបបខុសច្បាប់។

រីឯអ្នកនាំពាក្យប៉ូលីសឯណោះវិញ ក៏បានបញ្ជាក់ដែរ ថា កងកម្លាំងនគរបាលត្រៀមរួចរាល់អស់ហើយ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់លើក្រុមអតីតបក្សប្រឆាំង៕

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត