កម្ពុជា​​តាំង​ចិត្ត​ខ្ពស់​​ដើម្បី​ចូលរួម​​ប្រយុទ្ធប្រឆាំង​​«​អំពើ​ជួញ​ដូរ​មនុស្ស​»​

06-11-2019 12:21 pm 187

​សន្និសីទអគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​នេះ បាន​បើក​ជា​ផ្លូវកា​រហើយ ក្រោម​អធិបតី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ក្នុង​ពិធី​បើក លោកនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​នេះ ហើយ​កម្ពុជា​តាំងចិត្ត​ខ្ពស់​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​«​អំពើ​ជួញដូរ​មនុស្ស​»​។ ដោយ គួន សំបូរ​

​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា អំពើ​ជួញដូរ​មនុស្ស គឺជា​គោលនយោបាយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​កន្លង​មក តាមរយៈ​ការផ្សព្វផ្សាយ​គ្រប់​ទម្រង់​នៃ «​អំពើ​ជួញដូរ​មនុស្ស » តាំងពី​ថ្នាក់​ជាតិ​រហូត ដល់​ថ្នាក់មូលដ្ឋាន តាមរយៈ​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​ទន្ទឹម​នឹងនេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ជាតិ​អន្តរជាតិ​នានា និង​ទូរទស្សន៍ បង្កើតឱ្យមាន​ជា​ឃ្លីប​វីឌីអូ និង​បទ​យកការណ៍ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​យល់ដឹង​នូវ​អំពើ​ជួញដូរ​មនុស្ស បង្កើត​នូវ​យន្តការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ។ 

​ប៉ុន្តែ​យ៉ាងណា ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ​ឱ្យបាន​ទាន់ពេលវេលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ ត្រូវ​មា​គោលការណ៍​រួមមួយ ឯកភាពគ្នា សហការគ្នា​យ៉ាង​ជិតស្និទ្ធ ប្រកប ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ។ អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួមគ្នា​ធ្វើ​កិច្ច សហប្រតិបត្តិការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​បញ្ហា​ស្ថាប័ន និង​ប្រទេស​ពាក់ព័ន្ធ​, រួមគ្នា​ពិនិត្យ និង​វាយតម្លៃ​បញ្ហា « អំពើ​ជួញដូរ​មនុស្ស » តាមរយៈ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​,​បង្កើន​កិច្ច​សហការ​ឱ្យ​បា​ទូលំទូលាយ បង្កលក្ខណៈ​ងាយស្រួល និង​ចូលរួម​ផ្តល់​ធនធាន​សម្រាប់​ប្រតិបត្តិការ​ជា​ប្រព័ន្ធ ដើម្បី​អាច​ឆ្លើយតប​បញ្ហា​បាន​ទាន់ពេលវេលា​ស្តីពី «​អំពើ​ជួញដូរ​មនុស្ស »,​ធ្វើ​កំណត់ត្រា និង​ចងក្រង​របាយការណ៍​ជាមួយនឹង​ភស្តុតាង​ជាក់ស្តែង ដើម្បី​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​។​

​សូមបញ្ជាក់​ថា សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​២០០៤ និង​ជា​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​វិស័យ​អយ្យការ ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​អយ្យការ​ប្រជាជន​ជាន់ខ្ពស់​នៃ​ប្រទេស​ចិន ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ការពារ​សុខុមាលភាព និង​ការថែរក្សា​សន្តិភាព និង​ស្ថេរភាព​នៅក្នុង​តំបន់​អាស៊ាន និង​ចិន​។​

​សម្រាប់អង្គ​សន្និសីទ​នៅ​ឆ្នាំ​២០១៩​នេះ លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា គ្រប់​ភាគី​ពាក់ព័ន្ធ នឹង​បន្ត​ប្រើប្រាស់​យន្តការ​អត្ត​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ដែល​ជា​វេទិកា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពារ​ប្រកប​ដោយឆ​ន្ទៈ​រួម​តែមួយ ក្នុង​ការប្រយុទ្ធប្រឆាំង «​អំពើ​ជួញដូរ​មនុស្ស » និង​បទល្មើស​ឆ្លងដែន​គ្រប់​រូបភាព​ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ឆ្លងដែន​ដល់​បញ្ហា​ប្រជាជន​នៅក្នុង​ប្រទេស​អាស៊ាន​-​ចិន និង​នៅក្នុង​តំបន់​៕ 

 ពាក្យគន្លឹះ  ការជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត