ព្រឹកនេះលោកហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២

06-11-2019 7:42 am 258

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។

សូមជម្រាប ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលប្រមាណ២ថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេស នៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕ 

 ពាក្យគន្លឹះ  លោកហ៊ុន សែនសន្និសីទ

ព័ត៌មានផ្សេងទៀត