ជំងឺ​រលាក​ថ្លើម សុន​ក​

05-11-2019 8:18 pm 397

ជំងឺ​រលាក​ថ្លើម សុន​ក​

​សញ្ញាណ ៖ វា​កើត​ឡើង​ពាសពេញ​លើ​ពិភពលោក​លើ​ឆ្កែ​គ្រប់​វ័យ និង​បណ្តាលឱ្យ​សត្វ​ស្លាប់​យ៉ាង​ទាន់ហន់​លើ​កូន​ឆ្កែ ហើយ​ចំពោះ​ឆ្កែ​អាយុ​លើសពី​២​ឆ្នាំ វា​កម្រ​ស្លាប់​ណាស់ ពិសេស​ឆ្កែ​ឈ្មោល វា​ងាយ​រងគ្រោះ​ណាស់ ។​

​ការកកើត​និង​រាលដាល​៖
​ប្រភេទ​សត្វ​ទទួល​ជំងឺ ៖ វា​កើត​ឡើង​ចំពោះ​ឆ្កែ​គ្រប់​អាយុ តែ​កូន​ឆ្កែ​រងគ្រោះ​ខ្លាំង ។ ចំពោះ​ឆ្កែ​ដែល​មាន​អាយុ​លើសពី​២​ឆ្នាំ ពេល​ជួប​ករណីនេះ មិនសូវ​ស្លាប់​ទេ ។​

​ទីកន្លែង​ផ្ទុក​ជំងឺ​៖ សំ​បោរ លាមក ទឹកនោម ឈាម ឬ​ជាលិកា​ដែល​មាន​របួស ។​

​រោគសញ្ញា ៖
​រយៈពេល​សំងំ​នៃ​ជំងឺ មាន​ចំនួន ២-១០​ថ្ងៃ ។ សញ្ញា​លេចចេញ​ដំបូង គឺ​គ្រុន​លើសពី ៤០​អង្សា ក្នុង​រង្វង់​១-២​ថ្ងៃ បន្ទាប់មក កម្តៅ​នឹង​កើនឡើង​ជា​លើក​ទី​២ នៅ​ចន្លោះ​មួយ​សប្តាហ៍​ក្រោយ ។ ក្រោយពេល​គ្រុន​លើក​ទី​១ ចំនួន​គោលិកា​ថយចុះ សត្វ​បោះបង់​ចំណីអាហារ ថម​ថយកម្លាំង ស្រេកទឹក ជួនកាល​លឿង​ស្បែក ។​

​ឆ្កែ​មាន​លេចចេញ​នូវ​សញ្ញារ​លា​កបំ​បង់ក ក្តួត រាគ លាមក​លាយ​ឈាម ឈឺចាប់​តំបន់​ពោះ រលាក​ភ្នាស ភ្នែក​ហូរ​សំបោរ​ច្រើន រួម​ទាំង​ទឹកភ្នែក​ផងដែរ ។ ជួនកាល គេ​ឃើញ​មាន​ហើម​តំបន់​ក្បាល ក រពាស​ពេញ​ខ្លួន ។​

​រយៈពេល​សះស្បើយ និង​វិលត្រឡប់​មក​សភាព​ដើម​វិញ គឺ​នៅ​ថ្ងៃទី​៧-១០​ក្រោយពេល​បាត់​រោគសញ្ញា ប៉ុន្តែ​គេ​ឃើញ​នៅ​មាន​ករណី​ខូច​កញ្ចក់ភ្នែក ភ្នែក​ឡើងបាយ ម្ខាង ឬ​ទាំង​សងខាង​២៥% ហើយ​សញ្ញា​នេះ នឹង​រលាយបាត់​នៅពេល​ណា​មួយ​ដោយ​ចៃដន្យ ។​

​ស្លាកស្នាម ៖ កូនកណ្តុរ​ហើម​តិចតួច ថ្លើម​ហើម​ធំ ទន់ ងាយ​បែក ។​

​កិច្ចការពារ​៖ ពេល​ដែល​មាន​ជំងឺ ត្រូវ​ផ្តាច់ចេញ​ពី​គ្នា និងរ​ម្ងាត់​មេរោគ ។ ឆ្កែ​ត្រូវ​ចាក់ Vaccine គ្រប់គ្រាន់ ៕

ព័ត៌មានផ្សេងទៀត