វិធី​ផលិត​ជី​ជីវៈ​ទឹក ពី​ផ្លែឈើ​ទុំ​

05-11-2019 8:08 pm 76

​ផ្លែឈើ​ទុំ អាច​ធ្វើ​ជា​ជី​បំប៉ន​សម្រាប់​ការលូតលាស់​ដល់​រុក្ខជាតិ និង​សត្វ​បាន​យ៉ាង​ល្អប្រសើរ ។ យោងតាម​គេហទំព័រ​របស់លោក យ៉ង សាំង​កុមារ អ្នកជំនាញ​ផ្នែក​កសិកម្ម​បាន​ឱ្យដឹងថា លក្ខណៈ​ពិសេស​នៃ​ជី​ជីវៈ​ទឹក​ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​ផ្លែឈើ​ទុំ​នេះ ក្រៅ​ពី​ជួយ​បំប៉ន​ដល់​ដំណាំ ក៏​អាច​ជួយ​បំប៉ន​ដល់​សត្វ​ចិញ្ចឹម ពិសេស​កូន​មាន់ ឱ្យមាន​សុខភាព​ល្អ ឆាប់​ធំ​ផងដែរ ។​

​ខាងក្រោម​នេះ ជា​បទពិសោធន៍​នៃ​ការផលិត​ជី​ជីវៈ​ទឹក​ពី​ផ្លែឈើ​ទុំ ។​

១.​វត្ថុ​ធាតុ​ផ្សំ​
- ផ្លែឈើ​ទុំ​ដូចជា ផ្លែ​ចេក និង​ល្ហុង ចំនួន ៣​គីឡូក្រាម (៣​ភាគ​)
- ស្ករត្នោត ឬ​ស្ករ​រងូរ ចំនួន ១ គីឡូក្រាម (១​ភាគ​)

២.​វិធី​ផ្សំ​
- យក​ផ្លែឈើ​ទុំ​មក​បកសម្បក​ចេញ រួច​ចិត​ជា​ចំណិត​តូចៗ​
- ចាក់​ស្ករត្នោត ឬ​ស្ករ​រងូ លាយ​ចូល​ជាមួយ​ផ្លែឈើ រួច​ច្រប​ល់វា​ឱ្យ​សព្វ​
- ចាក់​សារធាតុ​ទាំងអស់​ដែល​បាន​ច្របល់​រួច​ចូលទៅក្នុង​កែវ រួច​បិទ​គម្រប​ឱ្យ​ជិត រក្សាទុក​ក្រោម​ម្លប់​ត្រជាក់ ។ អំឡុង​ពេល​រក្សាទុក​នេះ ត្រូវ​មួល​គម្រប​បន្ធូរ​បន្តិច រួច​បិទ​វិញ ដើម្បី​ឱ្យ​មាន​ខ្យល់​ចូល​រយ​:​ពេល ២ ទៅ ៣​នាទី ។ 
- រក្សាទុក​រយ​:​ពេល​១៥​ថ្ងៃ អាច​យក​មក​លាយ​ជាមួយ​ទឹក​ស្រោច​ទៅលើ​ដំណាំ​បាន​ហើយ ។​

៣.​វិធី​ប្រើ​
- យក​ទឹក​មេជី ៣​ទៅ​៥ ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ធម្មតា ១០​លីត្រ សម្រាប់​ស្រោច​លើ​ដំណាំ​
- យើង​ក៏​អាច​ប្រើ​ទឹក​មេជី​នេះ ស្រោច​លើ​គំនរ​ជីកំប៉ុ​ស្តគោក ដើម្បី​ឱ្យ​ជី​ឆាប់​កាច់​ផងដែរ​
- ម្យ៉ាងទៀត ក៏​អាច​យក​មេ​ជីលាយ​ជាមួយ​ទឹក ឬ​ចំណី​សំរាប់​បំប៉ន​សត្វ​ចិញ្ចឹម ជាពិសេស​សត្វ​មាន់ ជួយ​ឱ្យមាន់​មាន​សុខភាព​ល្អ ឆាប់​ធំ ៕​

 ពាក្យគន្លឹះ  កសិកម្មការផលិតជីទឹក

ព័ត៌មានផ្សេងទៀត