ជំងឺ​ឡិប​តូ សុន​ក

05-11-2019 7:58 pm 38

ជំងឺ​ឡិប​តូ សុន​ក (Leptospirosis)

​សញ្ញាណ ៖
​ជា​ជំងឺ​រួម​រវាង​មនុស្ស​និង​សត្វ ដែល​បង្កឡើង​ដោយ Leptospira Interregna’s ដោយ​ធ្វើឱ្យ​សុន​ក រាគ​ឈាម ក្អួត​ឈាម លឿង​ស្បែក ហើយ​ទឹកនោម​មាន​ពណ៌​លឿង​ចាស់ ។​

​រោគសញ្ញា ៖
​លក្ខណៈ​ស្រួចស្រាល់​ខ្លាំង​៖ ក្រោយពេល​មេរោគ​ជ្រាបចូល​ប៉ុន្មាន​ម៉ោង វា​ធ្វើឱ្យ​សត្វ​ហូរឈាម និង​គ្រុនក្តៅ ៤០-៤១​អង្សា ហើយ​ថម​ថយកម្លាំង ។ លក្ខណៈ​នេះ អាចមាន​២​សណ្ឋាន​៖ 

​សណ្ឋាន​ហូរឈាម ៖ រលាក​ភ្នាស​ព្រោះ​វៀន និង​ហូរឈាម​ធ្ងន់ធ្ងរ ទន្ទឹមនឹងនេះ វា​ក្តួត​ចេញឈាម លាមក​ក្រហមជាំ ឆ្កែ​បាត់បង់​ទឹក​ធ្ងន់ធ្ងរ និង​ស្លាប់​ក្នុង​រង្វង់​១-៤​ថ្ងៃ ។​

​សណ្ឋាន​លឿង​ស្បែក​៖ ភ្នាស​ភ្នែក ស្បែក និង​ភ្នាសសើម មាន​ពណ៌​លឿង ទឹកនោម​ក្រហមជាំ និង​ក្តួតចង្អោរ ហើយ​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​នេះ សីតុណ្ហភាព​កើនឡើង​ខ្ពស់ និង​រាគ ។ សត្វ​ពិបាក​ដកដង្ហើម ក្លិន​ដង្ហើម​ស្អុយ ។ សត្វ​ស្លាប់​ក្នុង​រយៈពេល​៥-៨​ថ្ងៃ ក្រោយពេល​មេរោគ​ជ្រៀតចូល ។​

​លក្ខណៈ​ស្រួចស្រាល និង​រុំ​ា​រ៉ៃ ៖ សត្វ​រលាក​តម្រងនោម និង​ស្រេកទឹក​ខ្លាំង ជាមួយគ្នា​នោះ សត្វ​មាន​លេច​ចេញ​សញ្ញា​ក្អួត និង​រាគ ។​

​ស្លាម​ស្នាម​៖
​សណ្ឋាន​ស្រួចស្រាល់​ខ្លាំង​៖ រលាក​ក្រពះ​ពោះវៀន មាន​ស្បែក​លឿង​នៅ​តំបន់​ពោះ ថ្លើង​ជើង រន្ធ​ត្រចៀក ភ្នាស​សើម ។​

​សណ្ឋាន​ស្រួចស្រាល់ និង​រុំ​ា​រ៉ៃ ៖ រលាក​តម្រងនោម និង​មាន​ស្នាមដំបៅ​លើ​អណ្តាត និង​មាត់ ។​

​កិច្ចការពារ​៖ អនាម័យ​ការពារ​ជំងឺ ផ្តាច់ចេញ​សត្វ​ឈឺ និង​ជា ។ ចាក់ Vaccine ដោយ Tetra dog Hexadog និង Leptodog ៕

ព័ត៌មានផ្សេងទៀត