គ្រាប់ស្វាយ​ច​ន្ទី​!

05-11-2019 6:37 pm 196

​គ្រាប់ស្វាយចន្ទី គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​រ៉ែ ជាពិសេស​ម៉ាញ៉េ​ស្យូម ប៉ូ​តា​ស្យូម ផូស្វ័​រ ស័ង្កសី​និង​សេលេ​ញ៉ូម ហើយ​វា​ផ្ទុក​ទៅដោយ​ជាតិ​ដែក ម៉ង់​ហ្គា​ណែ​ស និង​ទង់ដែង​មួយចំនួន ដែល​ចាំបាច់​សម្រាប់ បេះដូង​និង​សាច់ដុំ និង​មាន​សារៈសំខាន់ សម្រាប់​ចលនា​សារធាតុ​រាវ​ក្នុង​រាងកាយ​។ ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ទទួលទាន​គ្រាប់ស្វាយចន្ទី អាចជួយ​បញ្ចុះ​កម្រិត​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ូល កាត់បន្ថយ​ហានិភ័យ​លើសឈាម ធាត់​លើស​ទម្ងន់ ដែល​ទាំងអស់នេះ សុទ្ធតែជា​កត្តា​ជំរុញ​ឲ្យ​កើតមាន​ជំងឺ​បេះដូង​។​

​គ្រាប់ស្វាយចន្ទី ផ្ទុក​ជាតិ​ខ្លាញ់​ប្រហែល ១២ ក្រាម​ក្នុង​មួយ​អោន រួមមាន​ខ្លាញ់​ចំនួន ២ ក្រាម ដែល​ខ្លាញ់​នេះ ត្រូវបាន​អ្នកជំនាញ​អាហារូបត្ថម្ភ​ចាត់ទុកជា​“ ខ្លាញ់​ល្អ​” ។ បើ​ប្រៀបធៀប​ទៅនឹង​គ្រាប់​ដទៃទៀត ដូចជា Walnut និង​អម្បូរ​សណ្តែក គ្រាប់ស្វាយចន្ទី​មាន​ជាតិ​ខ្លាញ់​ទាប​ជាងគេ​៕

ព័ត៌មានផ្សេងទៀត