តួ​ក​គី​ឃាត់ខ្លួន​បងស្រី​របស់​អតីត​មេដឹកនាំ​ក្រុម​IS​នៅ​ប្រទេស​ស៊ី​រី​

05-11-2019 5:40 pm 134
លោកAbu Bakr al-Baghdadiនៅខាងឆ្វេងអ្នកស្រីRasmiya Awad

​តួ​ក​គី​បាន​ឃាត់ខ្លួន​បងស្រី​របស់លោក Abu Bakr al-Baghdadi អតីត​មេដឹកនាំ​ក្រុម​IS ដែល​ទើបបាន​ស្លាប់បាត់​បង់ជីវិត ក្នុង​ប្រតិបត្តិការ​យោធា របស់​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ​។ ស្ត្រី​ដែល​ត្រូវជា​បងស្រី​របស់​អតីត​មេដឹកនាំ​ក្រុម​IS មានឈ្មោះ Rasmiya Awad  អាយុ​៦៥​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​នៅ​ជិត​តំបន់ Azaz ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី នា​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ គេ​សង្ឃឹមថា នឹង​ប្រមូលបាន​ព័ត៌មាន​សម្ងាត់​មួយចំនួន របស់​ក្រុម​ISIS ពី​អ្នកស្រី Rasmiya Awad ផងដែរ​។ យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​មួយចំនួន នៅតែមាន​ភាពស្រពិចស្រពិល អំពី អត្តសញ្ញាណ​ពិតប្រាកដ របស់​អ្នកស្រី Rasmiya Awad  នៅឡើយ ដោយ​ពិបាក​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​ណាស់ ថា​អ្នកស្រី​ត្រូវជា​បងស្រី​របស់លោក Abu Bakr al-Baghdadi ពិតមែន​ឬ​យ៉ាងណា​។​

​សូម​ជម្រាបជូន​ថា តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​យោធា បណ្តេញ​ក្រុមឃឺ​ដ នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​តួ​ក​គី រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ មុនពេល​មាន​ការព្រមព្រៀង​រៀបចំ​យោធា​ល្បាត​នៅ​តំបន់​នោះ ជាមួយ​រុស្ស៊ី​ក្នុងពេល​ថ្មីៗ​នេះ​។ ហេតុដូចនេះ ទើបបានជា​តួ​ក​គី ឈានទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ខ្លួន អះអាងថា ជា​បងស្រី​របស់​អតីត​មេដឹកនាំ​ក្រុម​IS៕

 

ព័ត៌មានផ្សេងទៀត