​លោក​ហ៊ុន សែន​​ត្រឡប់មក​ដល់​កម្ពុជា​វិញ​ហើយ​​ក្រោយ​ចូលរួម​កិច្ច​កំពូល​អាស៊ាន​​

05-11-2019 3:59 pm 151

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោយពី​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា នាទី​ក្រុង​បាងកក​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត