​​​លោក​គឹម សន្តិភាព​​បំភ្លឺ​ចំពោះ​​​អ្នកធ្វើដំណើរ​​ចំ​ក្បួន​អ្នកគាំទ្រលោក​សម រង្ស៊ី​ជាប់​ពាក់ព័ន្ធ​ទេ​?​​​

05-11-2019 10:41 am 6062

​ឆ្លើយ​នឹង​សំណួរ​វិទ្យុ​វាយោ ដែល​សួរថា កណី​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​មិនមែនជា​អ្នកគាំទ្រ​លោក សម រង្ស៊ី បាន​ធ្វើដំណើរ​ចំ​ក្បួន​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​ក្បួន​លោក សម រង្ស៊ី ដោយ​ពុំ​បានដឹង​ជាមុន តើ​នឹង​អាច​ជាប់ចោទ ចូលរួម​គំនិត​ក្បត់​ដែរឬទេ​? អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បាន​ឆ្លើយថា អាជ្ញាធរ​រដ្ឋ​អនុវត្ត​តែ​មុខសញ្ញា​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ រីឯ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ​ទេ គឺ​មិន​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប ឬក៏​អនុវត្ត​វិធានការ​ច្បាប់​ឡើយ​។

​ថ្ងៃ​០៩ វិច្ឆិកា កាន់តែ​ខិត​កៀក​ជិត​មកដល់ ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ីំ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​យក​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​លោក និង​បក្សពួក​វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​ថ្ងៃ​០៩​វិច្ឆិកា ទៀតសោត​ក៏​ជា​ថ្ងៃបុណ្យ​នៃ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​ទាម​ឯករាជ្យ​ពី​ប្រទេស​បារាំង​ផងដែរ​។ 

​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​លោក​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានចាត់ទុក​ការប្រកាស​វិលត្រឡប់​របស់លោក សម រង្ស៊ី និង​បក្សពួក មក​កម្ពុជា​ក្នុង​ថ្ងៃ​០៩​វិច្ឆិកា គឺ​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​របបរាជានិយម​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​កម្ទេច​ក្រុម​លោក សម រង្ស៊ី និង​បក្សពួក​ប្រសិនបើ​ហ៊ាន​វិលត្រឡប់​មក​កម្ពុជា​ក្នុង​ថ្ងៃនោះ​មែន​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចាត់ទុក​អ្នក​ដែល​ហ៊ាន​ចេញទៅ​គាំទ្រ​លោក សម រង្ស៊ី និង​បក្សពួក​នៅ​ថ្ងៃ​០៩​វិច្ឆិកា គឺជា​អ្នក​រួមគំនិត​ក្បត់​ដែរ​។​

​ឆ្លើយ​នឹង​សំណួរ​វិទ្យុ​វាយោ ដែល​សួរថា ក្នុង​កណី​ប្រសិនបើ​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​មិនមែនជា​អ្នកគាំទ្រ​លោក សម រង្ស៊ី បាន​ធ្វើដំណើរ​ចំ​ក្បួន​អ្នកគាំទ្រ​លោក សម រង្ស៊ី​និង​ក្បួន​លោក សម រង្ស៊ី ដោយ​ពុំ​បានដឹង​ជាមុន តើ​នឹង​អាច​ជាប់ចោទ ចូលរួម​គំនិត​ក្បត់​ដែរឬទេ​? លោក គឹម សន្តិភាព​បាន​ឆ្លើយថា អាជ្ញាធរ​រដ្ឋ​អនុវត្ត​តែ​មុខសញ្ញា​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ​។ រីឯ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ​ទេ គឺ​មិន​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប ឬក៏​អនុវត្ត​វិធានការ​ច្បាប់​ឡើយ​…….

​សំឡេង​៖

​សូមបញ្ជាក់​ផងដែ​រថា មាន​មន្ត្រី និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើនរូប​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​រដ្ឋ​ចោទ និង​ចាប់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការចូលរួម​គំនិត​ក្បត់ ដែល​ចេញមុខ​គាំទ្រ​លោក សម រង្ស៊ី និង​បក្ស​៕

ព័ត៌មានផ្សេងទៀត